អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញ​ផ្ញើសារទូរលេខ​អបអរសាទរជូនចំពោះប្រធានបក្សកុម្មុយនិស្តជប៉ុន

(VOVWORLD) - បក្សកុម្មុយនិស្តជប៉ុននឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ២៩ កាន់តែខ្លាំងរឹងមាំ លើកកម្ពស់កិត្យានុភាព ឋានៈក្នុងសង្គមជប៉ុន រួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញ​ផ្ញើសារទូរលេខ​អបអរសាទរជូនចំពោះប្រធានបក្សកុម្មុយនិស្តជប៉ុន - ảnh 1លោកស្រី Tamura Tomoko ត្រូវបានបោះឆ្នោតជាប្រធានគណៈអធិបតីនៃគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តជប៉ុននីតិកាលទី ២៩ (រូបថត៖ VNA)

ក្នុងឱកាសដែលលោកស្រី Tamura Tomoko ត្រូវបានបោះឆ្នោតជាប្រធានគណៈអធិបតីនៃគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តជប៉ុននីតិកាលទី ២៩  នាថ្ងៃនេះ (ទី ១៨ មករា) អគ្គលេខាបក្សលោក Nguyen Phu Trong បានអបអរសាទរមហាសន្និបាតលើកទី ២៩ របស់បក្សកុម្មុយនិស្តជប៉ុនប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ ហើយលោកស្រី Tamura Tomoko ត្រូវបានផ្ដល់ទំនុកចិត្តជាប់ឆ្នោតជាប្រធានគណៈអធិបតីនៃគណៈកម្មាធិការកណ្ដាលនីតិកាលទី ២៩។ លោកអគ្គលេខាបក្សបានសម្ដែងក្ដីជឿជាក់ថា បក្សកុម្មុយនិស្តជប៉ុននឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ២៩ កាន់តែខ្លាំងរឹងមាំ លើកកម្ពស់កិត្យានុភាព ឋានៈក្នុងសង្គមជប៉ុន រួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្ដែងសេចក្តីរីករាយអំពីចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ អភិវឌ្ឍន៍យ៉ាងល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ