អគ្គលេខាបក្សវៀតណា៖ទំនាក់ទំនងមិត្តភាពដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរេខាងត្បូងកាន់តែរឹងមាំ

អគ្គលេខាបក្សវៀតណា៖ទំនាក់ទំនងមិត្តភាពដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរេខាងត្បូងកាន់តែរឹងមាំ - ảnh 1
អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong


(VOVworld) - ឆ្លើយសម្ពាសន៍ជាមួយទីភ្នាក់ងាសារព័ត៏មានកូរេខាងត្បូង Yonhap មុន
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសនេះ ចាប់ពីថ្ងៃទី១ដល់ទី៤ តុលា អគ្គលេខាបក្ស
កុម្មុយនិសវៀតណាមលោក Nguyen Phu Trong បានអះអាងថា ទំនាក់ទំនងរវាងវៀត
ណាមនិងកូរេខាងត្បូងបានអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យជាច្រើន។លើវិស័យសេដ្ឋ
កិច្ច កូរេខាងត្បូងបានក្លាយទៅជាវិនិយោគិនធំទី២ដៃគូពាណិជ្ជកម្មធំទី៣របស់វៀត
ណាម។ជំនួយអភិវឌ្ឍននៃប្រទេសនេះ នាពេលកន្លងទៅបានរួមចំណែកយ៉ាងជាក់
ស្ដែងក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។នាបច្ចុប្បន្ន មានជន
កូរេខាងត្បូងចំនួន១៣០ពាន់នាក់កំពុងធ្វើការ រស់នៅ នៅវៀតណាម និងពលករ
វៀតណាមចំនួន៧០ពាន់នាក់ សិស្សនុសិស្ស និសិត្សវៀតណាមចំនួន៥ពាន់នាក់
កំពុងធ្វើការ រៀនសូត្រនៅកូរេខាងត្បូង។នេះជាគ្រឹះដ្ឋានសង្គមដ៏សែនសំខាន់សំ
រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនិងយូ
អង្វែងរវាងប្រជាជាតិទាំង២។
លោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា ទំនាក់ទំនងមិត្តភាព និងជាដៃគូ
សហប្រតិបតិ្តការយុទ្ធសាស្ត្រវៀតណាម-កូរេខាងត្បូងនឹងជាទំនាក់ទំនងនយោបាយ
គួរឲ្យទុកចិត្ត ដោយមានបណ្ដាជំនួបសន្ទនាកាផ្លាស់ប្ដូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ប្រទេសទាំង២ រួមជាមួយយន្តជួបសន្ទនាយុទ្ធសាស្ត្រ ជួបសន្ទនានយោបាយនិង
សហប្រតិបតិ្តការនានាយ៉ាងស្អិតរមួតលើគ្រប់វិស័យ។
លោក Nguyen Phu Trong បានអះអាងថា វៀតណាមនឹងបន្តបង្កលក្ខណៈងាយ
ស្រួលសំរាប់បណ្ដាអង្គភាពអាជីវកម្មកូរេខាងត្បូងធ្វើការវិនិយោគចូលក្នុងវៀត
ណាម​ ជាពិសេសគឺ លើកទឹកចិត្តសកម្មភាពវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាបៃតងនិងស្អាត ឧស្សាហកម្មឧបត្ថម្ភ និង
កសិកម្មជាដើម។
លោក Nguyen Phu Trong បានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពរវាង
ប្រទេសទាំង២ ដែលត្រូវបានចុះហត្ថលេខានាពេលអនាគត នឹងជាឱកាសល្អ ដើម្បី
តភ្ជាប់ខឿនសេដ្ឋកិច្ចទាំង២ និងជាវិធានការសំខាន់ដើម្បីងអនុវត្តសេចក្ដីថ្លែងការ
ណ៍រួមវៀតណាម-កូរេខាងត្បូង ដើម្បីភាពសម្បូររុងរឿង និងផលប្រយោជន៍រួមនៃ
ប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ