អគ្គលេខាបក្សវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា

អគ្គលេខាបក្សវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា - ảnh 1
អគ្គលេខាបក្សកុម្មុយនីស វៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសគុយបាលោក Bruno Rodriguez Parrlilla


(VOVworld) - នារសៀលថ្ងៃទី១០ កញ្ញា អគ្គលេខាបក្សកុម្មុយនីសវៀតណាម
លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស
គុយបាលោក Bruno Rodriguez Parrlilla ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម។នៅទីនេះ លោក Nguyen Phu Trong បានថ្លែងអំណរគុណនូវចំណងមិត្ត
ភាពនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ដែលបក្ស រដ្ឋនិងប្រជាជនគុយបាបានលៃទុក
សំរាប់វៀតណាម ព្រមទាំងអះអាងជាថ្មីម្ដងទៀតចំពោះការគាំទ្រចំណងមិត្តភាព
មុនក៏ដូចជាក្រោយ របស់បក្សនិងប្រជាជនវៀតណាមចំពោះបុព្វហេតុតស៊ូដ៏អង់
អាចក្លាហានរបស់ប្រជាជនគុយបាជាភាតារៈ។លោក Nguyen Phu Trong ក៏បាន
អះអាងថា ទំនាក់ទំនងរវាងប្រទេសទាំង២ ជាគំរូស្មោះត្រង់ពិសេស និងកម្រ
មានលើពិភពលោក។បក្សទាំង២ប្រទេសទាំង២ នឹងបន្តបង្កើនទំនាក់ទំនងសហ
ប្រតិបតិ្តការលើគ្រប់វិស័យដើម្បីបំពេញឧត្តមភាពឲ្យគ្នាទៅវិញទៅមក។លោក
Nguyen Phu Trong មានគោលបំណងថា ប្រទេសទាំង២នឹងមានដំណោះស្រាយ
ជាក់ស្ដែង សំដៅឃោសនា អប់រំសំរាប់ជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីជាពិសេសវៀតណាម- គុយបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ