អគ្គលេខាបក្សវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី Goh Chok Tong
|
អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនា
ជាមួយលោក Goh Chok Tong អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី (រូបថត៖VGP)
|
(VOVworld) - នាថ្ងៃទី២៣ កញ្ញា នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស
វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋ
មន្រ្តីសឹង្ហបុរីលោក Goh Chok Tong ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅវៀត
ណាម។នៅទីនេះ លោក Goh Chok Tong បានអះអាងថា សឹង្ហបុរីត្រៀមខ្លួនជាស្រេច
ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភវៀតណាម លើបណ្ដាវិស័យដែលវៀត
ណាមយកចិត្តទុកដាក់ រួមមាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សនិង ស្វែងរកប្រភពទុនសំរាប់គម្រោងការណ៍អភិវឌ្ឍន៍នានា។លោក
មានជំនឿជាក់ថា ការអភិវឌ្ឍន៍របស់វៀតណាមនឹងរួមចំណែកដ៏សំខាន់ ក្នុងការ
អភិវឌ្ឍន៍ និងភាពរឹងមាំរបស់អាស៊ាន ក៏ដូចជាសឹង្ហបុរីផងដែរ។លោក Nguyen Phu
Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្ដល់អាទិភាព
សំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយសឹង្ហបុរី ព្រមទាំងស្នើរឲ្យភាគីទាំង២ បន្តរក្សា
និងពង្រីកកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនាំទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាង
ប្រទេសទាំង២កាន់តែឈានទៅស៊ីជំរៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពថែមទៀត៕