អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយ

(VOVworld) - ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៨រដ្ឋសភា និតិកាលទី១៣
ខាងមុខ នាព្រឹកថ្ងៃទី៦ តុលា អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen
Phu Trong និងគណៈប្រតិភូសមាជិកសភានៃរដ្ឋធានីហាណូយ បានមានជំនួបប្រា
ស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh និង Tay Ho។

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយ - ảnh 1
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ក្នុងជំនួបប្រស្រ័យជាមួយ
អ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh និង Tay Ho រដ្ឋធានីហាណូយ


នៅជំនួបនេះ លោក Nguyen Phu Trong បានឲ្យដឹងថា សម័យប្រជុំលើកទី៨ មាន
ខ្លឹមសារការងារដ៏សែនសំខាន់ជាច្រើន ដែលទទួលបានការយកចិត្តទុកដាក់ពី
អ្នកបោះឆ្នោតនិងប្រជាជននៅទូទាំងប្រទេស។ស្ដីពីការអភិវឌ្ឍន៍កសិកម្ម លោក
Nguyen Phu Trong បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលផ្ដោតសំខាន់លើវិស័យ
កសិកម្ម និងចាត់ទុកថាការអភិវឌ្ឍន៍កសិកម្ម ជាទិសដៅ១ដើម្បីអនុវត្តឧស្សាហូប
នីយកម្ម។ទន្ទឹមនឹងការអភិវឌ្ឍន៍កសិកម្ម លោក Nguyen Phu Trong ក៏បានឯកភាព
ជាមួយអ្នកបោះឆ្នោតដែរថា ចាំបាច់ត្រូវ ផ្សាភ្ជាប់ការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្រជាមួយកិច្ចការពារអធិបតេយ្យភាពជាតិ។នេះ គឺជាបញ្ហានិងភារកិច្ចយុទ្ធ
សាស្ត្រក្នុងការងារអភិវឌ្ឍន៍ប្រទេសជាតិ។លោក Nguyen Phu Trong បានផ្លាស់ប្ដូរ
មតិជាមួយអ្នកបោះឆ្នោតអំពីការងារបណ្ដុះបណ្ដាលកម្មាភិបាល តស៊ូប្រយុទ្ធ
ប្រឆាំងការអំពើពុករលួយ និងខ្ជះ ខ្ជាយទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ