អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ផ្ញើរសារទូរលេខអបអរសាទរជូនចំពោះគណៈបក្សប្រជាជនកម្ពជា

(VOVWORLD) - ក្នុងឱកាសដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ប្រកបដោយជោគជ័យ ហើយគណៈបក្សប្រជាជនកម្ពុជា (CPP) ដណ្ដើមបានជ័យជំនះ នោះ នាថ្ងៃទី១១ ខែសីហា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការ កណ្ដាលគណៈបក្សប្រជាជនកម្ពុជានិងសម្ដេច តេជោ ហ៊ុន សែន ប្រធានគណៈ កម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា។ 

ក្នុងសារទូរលេខនេះ លោក Nguyen Phu Trong មានប្រសាសន៍ថា៖

        “គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមមានក្ដីសប្បាយយ៉ាងក្រៃលែងចំពោះការដែលកម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ប្រកប ដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដោយធានាលក្ខណៈប្រជា ធិបតេយ្យ សេរីភាព សមភាព សន្តិសុខនិងសុវត្ថិភាព ហើយគណៈបក្សប្រជាជន កម្ពុជាដណ្ដើមបានជ័យជំនះដ៏ធំធេង។

        យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ដោយមានការគាំទ្ររបស់ប្រជាជនកម្ពុជា រដ្ឋសភានិងរដ្ឋាភិបាលថ្មីនៃកម្ពុជា នឹងត្រូវបានបង្កើតយ៉ាងឆាប់ៗ ដើម្បីបន្តដឹកនាំ ប្រជាជនកម្ពុជាជំនះពុះពារលើគ្រប់ការលំបាកសាកល្បង កសាងប្រកបដោយជោគ ជ័យ ប្រទេសកម្ពុជាដោយសន្តិភាព ឯករាជ្យ អព្យាក្រឹត ប្រជាធិបតេយ្យ វឌ្ឍន ភាពសង្គម និងមានទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងឡាយលើទូទាំង ពិភពលោក ពិសេសគឺប្រទេសជិតខាងនិងក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ