អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅ ស្រុក My Xuyen ខេត្ត Soc Trang

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅ ស្រុក My Xuyen ខេត្ត Soc Trang - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក My Xuyen

(VOVworld) -​ នាថ្ងៃទី៩ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen
Phu Trong បានអញ្ចើញបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang ភាគខាងត្បូង
វៀតណាម អំពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារ ប្រទេស
សន្តិសុខ កសាងបក្សនិងប្រព័ន្ធនយោបាយ និងការងារត្រៀមរៀបចំឲ្យមហាសន្និ
បាតបក្សគ្រប់ជាន់ថ្នាក់។នាពេលចុះស្វែងយល់ស្ថានភាពជាក់ស្ដែងនៅឃុំ Ngoc To
និងស្រុក My Xuyen លោក Nguyen Phu Trong បានផ្លាស់ប្ដូរមតិអំពីបទពិសោធន៍ក្នុង
ការកសាងរូបសណ្ឋានផលិតកម្ម កសាង ជនបទថ្មី និងការផ្លាស់ប្ដូរក្នុងជីវភាពរស់
នៅរបស់ប្រជាជនក្រោយពីអនុវត្តកម្មវិធី នេះ។លោកបានអះអាងថា ក្រោយពីការ
កសាងហេដ្ឋារចនាសម្ព័ន្ធឃុំនិងស្រុកត្រូវប្ដេជ្ញាអនុវត្តកម្មវិធីកសាងជនបទថ្មីលើ
គ្រប់ជ្រុងជ្រោយ​ ក្នុងនោះមានបញ្ហាកសាងមនុស្ស ផ្លាស់ប្ដូរត្រិះរិះផលិតកម្ម
ទៀតផង ដើម្បីប្រជាពលរដ្ឋទទួលបាន លទ្ធផលដ៏ជាក់ស្ដែងនិងចីរភាព។
នាថ្ងៃដដែល លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
នៃគណៈកម្មាធិការអចិន្ត្រៃ គណៈកម្មាធិការអភិបាលសមាគមពុទ្ធសាសនាវៀត
ណាមនៅខេត្ត Soc Trang ដឹកនាំដោយអនុប្រធានព្រះតេជ្ជគុណ Duong Nhon ។
លោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា នាពេលខាងមុខនេះ គណៈ
កម្មាធិការអភិបាលសមាគមពុទ្ធសាសនានៅខេត្ត Soc Trang បន្តអនុវត្តល្អនូវ
គោលនយោបាយនិងច្បាប់របស់រដ្ឋ។លោកក៏មានគោលបំណងដែរថា​ពុទ្ធ
សាសនានៅខេត្ត​Soc Trang នឹងរក្សារឹងមាំចំណងសាមគ្គីភាពជាមួយសាសនា
ផ្សេងៗ រក្សាសាមគ្គីភាពក្នុងសហគមន៍ប្រជាជនដើម្បីកសាងខេត្តកាន់តែសម្បូរ
រុងរឿង អារិយ្យធម៌ រួមចំណែកក្នុងបុព្វហេតុកសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ