អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅខេត្ត Tra Vinh

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅខេត្ត Tra Vinh - ảnh 1
អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong
    
     (VOVworld) - នាព្រឹកថ្ងៃទី៨ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក
Nguyen Phu Trong បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅស្រុក Tieu Can ខេត្ត Tra
 Vinh ភាគខាងត្បូងវៀតណាម ដើម្បីស្វែងយល់អំពីស្ថានភាពលាតត្រដាង អនុវត្ត
សេចក្ដីសំរេចចិត្តរបស់មហាសន្និបាតបក្សនៅក្នុងតំបន់។នៅទីនេះ លោក Nguyen
Phu Trong បានលើកសរសើររាល់សមិទ្ធិនិងលទ្ធផលដែលឃុំ Phu Can និងស្រុក
Tieu Can ទទួលបាន ព្រមទាំងស្នើរឲ្យតំបន់ទាំង២នេះ បន្តដកបទពិសោធន៍ វិភាគ
មូលហេតុ នៃការដែលសំរេចបានផងនិងមិនទាន់សំរេចបានផង តាមនោះ
នាំចេញ ទិសដៅ ភារកិច្ចសំរាប់រយៈពេលខាងមុខ ធានាឲ្យការអភិវឌ្ឍន៍ដោយ
ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ