អគ្គលេខាបក្សវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ

អគ្គលេខាបក្សវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ - ảnh 1
អគ្គលេខាបក្សវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក 
Bounnhang Volachith អគ្គលេខាបក្សកម្មុយនីស្តវៀតណាម​ លោក ​Nguyen Phu Trong
នឹងអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ ​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី
២៦វិច្ឆិកាឆ្នាំ ២០១៦។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលកនេះ ភាគីទាំងពីរនឹងពិភាក្សា
អំពីគោលជំហរ ខ្លឹមសារកិច្ចសហប្រតិបត្តិការ​ វិធីសាស្ត្រនានា ដើម្បីលើកកំពស់គុណ
ភាព ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការ​រវាងវៀតណាម និងឡាវ ក្នុងដំណាក់កាល ២០១៦
-២០២០ លើបណ្ដាវិស័យ៖​នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌
អប់រំ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាក្រសួង ស្ថាប័ន និង
តំបន់នៃ​ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ