អគ្គលេខា-ប្រធានរដ្ឋឡាវអះអាងពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ

អគ្គលេខា-ប្រធានរដ្ឋឡាវអះអាងពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ - ảnh 1
ប្រធានរដ្ឋឡាវ Chummaly Sayasone ជាមួយឯកអគ្គរដ្ឋទូត
Ta Minh Chau (រូបថតៈ Internet)


(VOV)-នាយប់ថ្ងៃទី២៧វិច្ឆិកា នៅទីក្រុងវៀងច័ន(ឡាវ)អគ្គលេខា ប្រធានរដ្ឋ​ឡាវ
Chummaly Sayasone បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ
ឡាវ លោក Ta Minh Chau មកជំរាបលាឱកាសបញ្ចប់បេសកកម្មការទូតរបស់
ខ្លួន។អគ្គលេខា ប្រធានរដ្ឋឡាវ​ Chummaly Sayasone បានទទួលស្គាល់និងវាយ
តម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកអគ្គរដ្ឋទូត Ta Minh Chau និងស្ថានទូតវៀតណាម
ក្នុងរយៈពេលកន្លងទៅ ដែលបានមានការរួមចំណែក ជាក់ស្តែង ប្រកបដោយប្រ
សិទ្ធភាព ក្នុងការជម្រុញទំនាក់ទំនងពិសេស និងកិច្ច សហប្រតិបត្តិការរវាងបក្ស
ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រូវពី១ថ្ងៃទៅ១ថ្ងៃ
។ អគ្គលេខា ប្រធានរដ្ឋឡាវ Chummaly Sayasone ក៏សម្តែងនូវការពេញចិត្ត
ចំពោះសំណង់ចងក្រងសៀវភៅ “ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេសវៀតណាម-
ឡាវ ឡាវ-វៀតណាម 1930-2007”  និងចាត់ទុកនេះជា ទ្រព្យសម្បត្តិដ៏ថ្លៃថ្លាដើម្បី
អប់រំជំនាន់ក្រោយៗ បន្តគោរពតម្លៃនៃជីវភាពរស់នៅដែលបុព្វបុរសរបស់ប្រទេស
ទាំងពីរ បាន បូជាលះបង់ដោយសាច់ស្រស់ឈាមស្រស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ