អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang
(VOVWORLD) - នាថ្ងៃទី១៤និងទី១៥ មេសា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang ភាគខាងត្បូងវៀតណាម ដើម្បីត្រួតពិនិត្យការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ ក៏ដូចជាការងារកសាងបក្សនៅតំបន់ផងដែរ។
អគ្គលេខាលោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយប្រជាជន An Giang (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី១៥ មេសា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Nguyen Phu Trong បានលើកច្បាស់ថា An Giang មានបទពិសោធន៍ជាច្រើនក្នុងការធ្វើផលិតកម្មកសិកម្ម និងមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅតំបន់ដី សណ្ដទន្លេ Cuu Long។ លោកអគ្គលេខាបានគាំទ្ររាល់សំណើររបស់ខេត្ត An Giang មិនត្រឹមតែចំពោះដោយឡែកខេត្តនេះប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់ទាំងមូលទៀងផង ដូចជាបញ្ហាតភ្ជាប់ខាងចរាចរណ៍ បង្ការប្រឆាំងការរអិលបាក់ដី បន្ស៉ាំជាមួយបម្រែបម្រួលអាកាសធាតុ គោលនយោបាយបង្កើតមូលនិធិដីធ្លីដើម្បីទាក់ទាញការវិនិយោគ ការអភិវឌ្ឍកសិកម្ម និងការជួយឧបត្ថម្ភតំបន់ជាប់ព្រំដែនជាដើម។
មុននោះ នាព្រឹកថ្ងៃទី១៤ មេសា អគ្គលេខាលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះវីរៈអ្នកម្ដាយវៀតណាមនៅទីក្រុង Long Xuyen ខេត្ត An Giang និងទៅទស្សនាស្ពាន Cao Lanh ឆ្លងកាត់ទន្លេ Tien ដែលជិតនឹងបានដាក់ឲ្យដំណើរការនាពេលខាងមុខ៕