អគ្គលេខាលោក Nguyen Phu Trong អញ្ជើញចូលរួមកម្មវិធីរំលឹកខួប អនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម

(VOVWORLD) - ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានលើកច្បាស់ ថា៖ សន្និបាតមជ្ឈឹមលើកទី៦ នីតិកាលទី១២ បានចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីការបង្កើនការងារការពារ ថែទាំនិងលើកកំពស់សុខភាពសំរាប់ប្រជាជនក្នុង ស្ថានភាពថ្មី និងសេចក្ដីសម្រេចចិត្តស្ដីពីការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។ នេះជាគោលមាគ៌ាធំៗ ដែលបង្ហាញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះ បុព្វហេតុការពារ ថែទាំ និងលើកកំពស់សុខភាពរបស់ប្រជាជន។ 
អគ្គលេខាលោក Nguyen Phu Trong អញ្ជើញចូលរួមកម្មវិធីរំលឹកខួប អនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម - ảnh 1 អគ្គលេខាលោក Nguyen Phu Trong ជាមួយតំណាងចូលរួមពិធីរំលឹកខួប (រូបថត៖ TTXVN)


នាយប់ថ្ងៃទី២៧ កុម្ភៈ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៦៣ទិវាគ្រូពេទ្យវៀតណាមក្រោមប្រធានបទ “បង្កើនសុខា ភិបាលនៅមូលដ្ឋាន - ឆ្ពោះទៅការថែទាំសុខភាពសម្រេប់ប្រជាជនទាំងមូល”។ អគ្គលេខាលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីនេះ។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានលើកច្បាស់ ថា៖ សន្និបាតមជ្ឈឹមលើកទី៦ នីតិកាលទី១២ បានចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីការបង្កើនការងារការពារ ថែទាំនិងលើកកំពស់សុខភាពសំរាប់ប្រជាជនក្នុង ស្ថានភាពថ្មី និងសេចក្ដីសម្រេចចិត្តស្ដីពីការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។ នេះជាគោលមាគ៌ាធំៗ ដែលបង្ហាញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះ បុព្វហេតុការពារ ថែទាំ និងលើកកំពស់សុខភាពរបស់ប្រជាជន។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានថ្លែងអំណរគុណជូនចំពោះការជួយ ឧបត្ថម្ភ កិច្ចសហការដ៏ថ្លៃថ្លារបស់អង្គការសុខាភិបាលពិភពលោក បណ្ដាគ្រូពេទ្យ អ្នកជំនាញការនិងអង្គការអន្តរជាតិផ្សេងៗចំពោះផ្នែកសុខាភិបាលវៀតណាម ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា៖

“ការថែទាំ ការពារសុខភាពរបស់ប្រជាជនជាភារកិច្ចរបស់ប្រព័ន្ធនយោបាយ ទាំងមូល ជាសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាជនម្នាក់ៗ។ វិនិយោគសម្រេប់សុខា ភិបាល ជាវិនិយោគសម្រេប់ការអភិវឌ្ឍដោយចីរភាព ស និងអនាគតរបស់ កូនចៅ។ ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាច សមូហភាពនយោបាយគ្រប់ ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ ណែនាំ សហការយ៉ាងស្អិតរមួត បង្កលក្ខណៈ ងាយស្រួល ដើម្បីផ្នែកសុខាភិបាលសម្រេចភារកិច្ចរបស់ខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ