អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម Do Ba Ty ទទួលជួបសន្ទនាអនុប្រធានសេនាធិការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទកម្ពុជា

(VOV)_នារសៀលថ្ងៃទី ១១ មិថុនា នៅទីក្រុងហាណូយ ​ឧត្តមសេនីយ៍ឯក Do
 Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ​បាន​​ជួបសន្ទនាជាមួយនាយ
ឧត្តម សេនីយ៍ ម៉មសំ អគ្គសេនាធិការរង ​កងទ័ព​ចម្រុះ និងជាប្រធាន​ខុទ្ធកាល័យ  អគ្គបញ្ជាការដ្ឋាន​​​នៃ​កង​យោធពល​ខេមរៈភូមិន្ទ ​ដែល​កំពុង​​បំពេញទស្សនកិច្ច​នៅ
វៀត​ណាម។ នៅទីនេះ ឧត្តមសេនីយ៍ឯក Do Ba Ty បានអះអាងថា÷​រដ្ឋាភិបាល ​កងទ័ព និងប្រជាជនវៀតណាម​ជានិច្ច​កាលយកចិត្ត​ទុកដាក់ដល់ការ​អភិវឌ្ឍន៍​ទំ
នាក់ ទំនងជាមួយរាជរដ្ឋាភិបាល ​កងទ័ពនិងប្រជាជនកម្ពុជា។ ​ឧត្តមសេនីយ៍ឯក 
Do Ba Ty បានស្នើ​ខុទ្ទកាល័យទាំងពីរ ជំរុញអោយបានខ្លាំង​ការ​ងារ​ឃោសនា  ផ្សព្វផ្សាយ លើកកំពស់ចំណេះដឹងរបស់កម្មាភិបាល យុទ្ធជននៃប្រទេសទាំងពីរ 
អំពីអត្ថន័យ និងសារសំខាន់នៃ ការបង្កើនទំនាក់ទំនង÷ អ្នក​ជិត​ខាង​​ល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិ​បត្តិការ​លើគ្រប់វិស័យ ចីរភាពយូរអង្វែង ​រវាងវៀតណាម
និងកម្ពុជា។ ឧត្តម​សេនីយ៍ ​Mom Som ក៏បានជឿជាក់ថា÷ ​ទំនាក់ទំនងមិត្តភាព  
ប្រពៃ ណីដ៏ល្អប្រសើរ​រវាង​កម្ពុជា​និងវៀតណាមនិយាយរួម កងទ័ពនៃប្រទេស
ទាំងពីរនិយាយ​ដោយឡែកនឹងកាន់តែអភិវឌ្ឍន៍ជាងពីមួយ​ថ្ងៃទៅមួយថ្ងៃ៕

អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម Do Ba Ty ទទួលជួបសន្ទនាអនុប្រធានសេនាធិការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទកម្ពុជា - ảnh 1
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម Do Ba Ty ទទួលជួបសន្ទនាអនុប្រធានសេនាធិការ​ដ្ឋាននៃ​កង​យោធពល​ខេមរៈភូមិន្ទកម្ពុជា(qdnd)


ប្រតិកម្មទៅវិញ

ផ្សេងៗ