អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធាជឿន លឿននាំវិទ្យាសាស្ត្រនិងសិល្បៈយោធាវៀតណាម ឈានដល់កម្រិតថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយបានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទីមួយ និងរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម (៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២០)។
អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធាជឿន លឿននាំវិទ្យាសាស្ត្រនិងសិល្បៈយោធាវៀតណាម ឈានដល់កម្រិតថ្មី - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់ប័ណ្ណបញ្ជាក់នូវគ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទីមួយជូនចំពោះអគ្គសេខាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម (រូបថត៖ qdnd)

អញ្ជើញថ្លែងនៅក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ចាប់តាំងពីបានបង្កើតមក អគ្គសេនាធិការដ្ឋានបានណែនាំនិងដឹកនាំការអនុវត្តការងារសំខាន់ៗ និងបន្ទាន់ ដើម្បីការពាររដ្ឋាភិ បាលបដិវត្តក្មេងខ្ចី កសាងនិងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធប្រជាជន។ សមិទ្ធិផលនិងជ័យជំនះរបស់អគ្គសេនាធិការដ្ឋានបានបង្ហាញពីកំពូលនៃសិល្បៈយោធា ពីភាពក្លាហាន ភាពវៃឆ្លាត យុទ្ធសាស្ត្រនិងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតរបស់កងទ័ពវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចដល់អគ្គសេនាធិការដ្ឋាន ដោយត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវមនោគមន៍វិជ្ជាយោធារបស់លោកប្រធានហូជីមិញ គោលមាគ៌ាយោធារបស់បក្ស ជាពិសេសគឺយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ទន្ទឹមជាមួយគ្នានោះ ត្រូវទទួលយកដោយមានជម្រើស និងអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនូវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធាទំនើបនៅលើពិភពលោក ដើម្បីនាំវិទ្យា សាស្ត្រនិងសិល្បៈយោធារបស់វៀតណាមឈានដល់កម្រិតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ