អគ្គសហភាពពលករវៀតណាមប្រគល់ជូន សំបុត្រយន្តហោះចំនួន ៥០០ ដល់សមាជិកសហជីពបានវិលត្រឡប់មកមាតុភូមិវិញដើម្បីទទួលអំណរបុណ្យតេត
(VOVWORLD) - មុខសញ្ញា ដែលត្រូវបានផ្ដល់អាទិភាពគឺជាសមាជិកសហជីព ពលករ ដែលកំពុងសម្រាកព្រាបាលជំងឺនៅ តាមមណ្ឌលសុខភាព អ្នកដែលរងគ្រោះថ្នាក់ការងារ និងមុខសញ្ញាដែលជួបការលំបាកមួយចំនួនទៀត។
អគ្គសហភាពពលករវៀតណាមប្រគល់ជូន សំបុត្រយន្តហោះចំនួន ៥០០ ដល់សមាជិកសហជីពបានវិលត្រឡប់មកមាតុភូមិវិញដើម្បីទទួលអំណរបុណ្យតេត |
ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ ២០២១នោះ អគ្គសហភាពពលករ វៀតណាមបានរួមសហការ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways រៀបចំកម្មវិធី “សំបុត្រនៃ មនោសញ្ចេតនា” សំដៅជួយឧបត្ថម្ភសមាជិកសហជីព និងពលករ ដែលមានស្ថានភាពរស់នៅលំបាក បាន វិលប្រឡប់មកស្រុកកំណើត ទទួលអំណរបុណ្យតេត។ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានប្រគល់ជូន សំបុត្រយន្តហោះចំនួន ៥០០ ដល់សមាជិកសហជីព បានវិលត្រឡប់មកមាតុភូមិវិញដើម្បីទទួលអំណរបុណ្យតេត។ មុខសញ្ញា ដែលត្រូវបានផ្ដល់អាទិភាពគឺជាសមាជិកសហជីព ពលករ ដែលកំពុងសម្រាកព្រាបាលជំងឺនៅ តាមមណ្ឌលសុខភាព អ្នកដែលរងគ្រោះថ្នាក់ការងារ និងមុខសញ្ញាដែលជួបការលំបាកមួយចំនួនទៀតផងដែរ៕