អង់ការ៉ារៀបចំពេញលេញឯកសារដើម្បីធ្វើបត្យាប័នបុព្វជិត Gulen

អង់ការ៉ារៀបចំពេញលេញឯកសារដើម្បីធ្វើបត្យាប័នបុព្វជិត Gulen - ảnh 1
បុព្វជិត Fethullah Gulen (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu នាថ្ងៃទី២៣
កក្កដា បានឲ្យដឹងថា អង់ការ៉ាគ្រោងនឹងសំរេចលើសំណុំឯកសារធ្វើបត្យាប័នបុព្វជិត
Fethullah Gulen ពីអាមេរិកវិលត្រឡប់មកប្រទេសវិញក្នុងរយៈពេលពី៧ដល់១០ថ្ងៃ
ខាងមុខ។លោក Gulen កំពុងនិរទេសខ្លួននៅអាមេរិក ហើយត្រូវអង់ការ៉ាចោទប្រកាន់
ពីអំពើឈរនៅពីក្រោយការធ្វើរដ្ឋប្រហារមិនសម្រេចជោគ ជ័យកាលពីថ្ងៃទី១៥
កក្កដា នៅទួរគី។ឆ្លើយសម្ភាសន៍លើទូរទស្សន៍ លោក Cavusoglu បានអះអាងថា
មានទំនាក់ទំនងដ៏ច្បាស់លាស់រវាងពួកទាហានចូល រួមការធ្វើរដ្ឋប្រហារនិង
បណ្ដាញអ្នគាំទ្របុព្វជិត Gulen។
នាថ្ងៃដដែល មន្ត្រីទួរគីមួយរូបបានឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទេសនេះ
បាន ចាប់ខ្លួនឈ្មោះ Hails Hanci ជាទីប្រឹក្សាជាន់ខ្ពស់របស់បុព្វជិត Fethullah Gulen។
លោករូបនេះបានទៅកាន់ទួរគី២ថ្ងៃមុននឹងកើតមានឡើងការធ្វើរដ្ឋប្រហារ។
ក្នុងព្រឹតិ្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ប្រធានព្រះរាជអាជ្ញាទីក្រុង
អង់ការ៉ាលោក Harun Kodalak បានឲ្យដឹងថា ទួរគីបានដោះលែងទាហាន១ពាន់
២រយនាក់ដែលត្រូវបានឃាត់ខ្លួនក្រោយពីករណីធ្វើរដ្ឋប្រហារ។នេះជាវគ្គដោះ
លែងធំដំបូងរបស់ទួរគីក្រោយពីករណីធ្វើរដ្ឋប្រហារនាថ្ងៃទី១៥ កក្កដា ដែលធ្វើឲ្យ
មនុស្សរាប់ហ្មឺននាក់ត្រូវឃាត់ខ្លួន ផ្អាកពីការងារឬត្រូវស៊ើបអង្កេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ