អង្គការ OECD និងវៀតណាមជំរុញការចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការបង្ការប្រឆាំងអំពើពុករលួយ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៦ ធ្នូនៅទីស្នាក់ការរដ្ឋាភិ បាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទទួលជួបជាមួយលោក Jeffrey Schlagenhauf, អគ្គលេខាធិការរង នៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងឱកាសដែលលោក មកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមសន្និសីទថ្នាក់តំបន់លើកទី ១០ នៃគំនិតផ្តួចផ្តើម បង្ការប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

អង្គការ OECD និងវៀតណាមជំរុញការចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការបង្ការប្រឆាំងអំពើពុករលួយ - ảnh 1 ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានអបអរសាទរចំពោះ OECD ដែលបានរួមសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគំនិតផ្តួចផ្តើម បង្ការ ប្រឆាំងអំពើពុករលួយ ក្នុងការជ្រើសរើសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទថ្នាក់តំបន់លើកទី ១០  នៃគំនិតបង្ការប្រឆាំងនឹងអំពើពុករលួយក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ព្រមទាំង ថ្លែងអំណរគុណដល់អង្គការ OECD ដែលបានជួយឧបត្ថម្ភ វៀតណាមក្នុងការពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍ជាច្រើនផងដែរ។

ក្នុងវិស័យបង្ការ ប្រឆាំងអំពើពុករលួយ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានស្នើឱ្យ OECD បន្តពិភាក្សាជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដើម្បីបង្កើតឡើងខ្លឹមសារជួយឧបត្ថម្ភសមស្រប ដោយផ្តោតលើការសុក្រិដ្ឋស្ថាប័ន គោលនយោបាយ និងបង្កើតសមិទ្ធភាពប្រតិបត្តិច្បាប់ផងដែរ។

ជាការឆ្លើយតប អគ្គលេខាធិការរង OECD លោក Jeffrey Schlagenhauf បានវាយតម្លៃខ្ពស់ ចំពោះការដែល វៀតណាមបានប្រើវិធីសាស្ត្រ គោលការណ៍ណែនាំនិងអនុសាសន៍របស់ OECD ក្នុងការអនុវត្តជាក់ស្តែងនិងនាំមកនូវលទ្ធផលជាវិជ្ជមានក្នុងវិស័យនេះ។  យ៉ាងណាមិញ អង្គការ OECD ប្តេជ្ញាជួយដល់វៀតណាមក្នុងអាណត្តិជាប្រធានអាស៊ាន ហើយបច្ចុប្បន្ន OECD កំពុងរួមសហការជាមួយរដ្ឋាភិបាលជាសមា ជិកដទៃទៀត ដើម្បីពិភាក្សាពីវិធានការសម្រាប់ពង្រឹងទំនាក់ទំនងរបស់ OECD ជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ