អង្គការ OECD បានព្រមានអំពីភាពតានតឹងពាណិជ្ជកម្មដែលគំរាមកំហែង ដល់កំណើនសេដ្ឋកិច្ចសកលលោក

(VOVWORLD) -   កំណើនសេដ្ឋកិច្ចសកលលោកនឹងមានហានិភ័យធ្លាក់ចុះយ៉ាងខ្លាំងក្នុងបរិបទ ការខ្វែងគំនិតខាងពាណិជ្ជកម្មកាន់តែកើនឡើងមកពីគោលនយោបាយគាំពារពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលបានប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ។
អង្គការ OECD បានព្រមានអំពីភាពតានតឹងពាណិជ្ជកម្មដែលគំរាមកំហែង ដល់កំណើនសេដ្ឋកិច្ចសកលលោក - ảnh 1 រូបថតឧទាហរណ៍ ()
     នេះគឺជាខ្លឹមសារដែលបានលើកឡើងក្នុងរបាយការណ៍ដែលមានចំណងជើងថា «អស្ថិរភាពកើនឡើងដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលលោក" ដោយអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានប្រកាស នាថ្ងៃទី២០ ខែកញ្ញា។

លើសពីនេះទៀត របាយការណ៍របស់ OECD ក៏បានព្រមានថាភាពតានតឹង ពាណិជ្ជកម្មកំពុងកើនឡើងយ៉ាងអស្ថិរភាព ដែលគំរាមកំហែងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍និងទើបលេចធ្លោឡើង ខណៈពេលដែលបន្សល់ទុកនូវផលប៉ះពាល់ អវិជ្ជមានដល់ការវិនិយោគ ការងារធ្វើនិងជីវភាពរស់នៅលើសកលលោក។ គួរបញ្ជាក់ថាការព្រមានខាងលើនេះ ត្រូវបានអង្គការ OECD បាននាំចេញក្នុង បរិបទភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាន់តែកើនឡើងនៅពេល ដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាវាយកំរិតពន្ធ ១០% ក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលានដុល្លារអាមេរិក លើទំនិញនាំចូលពីចិន។ រីឯទីក្រុងប៉េកាំងវិញ ក៏បានប្រកាសនឹងវាយពន្ធលើ ទំនិញអាមេរិកដែលមាន តម្លៃទឹកប្រាក់ចំនួន ៦០ ប៊ីលានដុល្លារអាមេរិក ព្រមទាំង ដាក់ពាក្យបណ្តឹង អាមេរិកទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ