អង្គការ OPEC និងបណ្តាប្រទេសនៅខាងក្រៅអង្គការនេះ ពិចារណាលើយុទ្ធសាស្ត្រកាត់បន្ថយទិន្នផលប្រេងរ៉ែ

(VOVWORLD) - សមាជិកនៃអង្គការបណ្តាប្រទេសនាំចេញប្រេងរ៉ែ OPEC និងបណ្តាអ្នកផលិតនៅក្រៅអង្គការ (OPEC +) បានជួបជុំគ្នានៅក្នុងប្រទេសអាហ្សែបែហ្សង់ដើម្បីពិចារណាឡើងវិញនូវយុទ្ធសាស្រ្តកាត់បន្ថយទិន្នផល ដែលធ្លាប់រួមចំណែកដំឡើងបានតំលៃមុខទំនិញ"មាសខ្មៅ"នេះផងដែរ ។
អង្គការ OPEC និងបណ្តាប្រទេសនៅខាងក្រៅអង្គការនេះ ពិចារណាលើយុទ្ធសាស្ត្រកាត់បន្ថយទិន្នផលប្រេងរ៉ែ - ảnh 1រដ្ឋមន្រ្តីថាមពលអាហ្សែបែហ្សង់ លោក Alexander Novak 

កិច្ចប្រជុំនៅទីក្រុង Baku របស់អាហ្សែបែហ្សង់ នឹងពិចារណាលើផ្នែកបើកទូលាយលើកចុងក្រោយ ក្នុងនោះ បណ្តាប្រទេសក្នុង OPEC + យល់ព្រមកាត់បន្ថយទិន្នផល ១,២ លានធុងក្នុងមួយថ្ងៃ ក្នុងឆមាសទីមួយនៃដើមឆ្នាំនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីថាមពលអាហ្សែបែហ្សង់ លោក Alexander Novak បានស្នើឱ្យកិច្ចប្រជុំ OPEC+ លើកក្រោយ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ដែលជំនួសឱ្យខែ   មេសាដោយសារត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្វែងយល់ឲ្យច្បាស់ថែមទៀតនូវផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើសមាជិកក្នុងអង្គការ OPEC ដូចជា ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ