អង្គការ WHO ប្រកាសថា COVID-19 ជាជំងឺរាតត្បាតសកល
(VOVWORLD) - លោក Ghebreyesus បានឲ្យដឹងថា WHO ចាត់វិធានការពេញលេញ ខណៈដែលមានករណីឆ្លើងវីរុសជាលើកដំបូង។
ថ្នាក់ដឹកនាំ អង្គការ WHO |
នាថ្ងៃទី ១១ ខែមីនា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា អង្គការ WHO បានចាត់ទុក ការផ្ទុះជំងឺរាតត្បាត COVID-១៩ ដោយវីរុសកូរ៉ូណាប្រភេទថ្មី (SARS-CoV-2) គឺជាជំងឺរាត ត្បាតសកល។
ថ្លែងនៅក្នុងសន្និសីទកាសែត លោក Ghebreyesus បានឲ្យដឹងថា WHO ចាត់វិធានការពេញលេញ ខណៈដែលមានករណីឆ្លើងវីរុសជាលើកដំបូង។ លើសពីនេះទៀត លោក Ghebreyesus បានសង្កត់ធ្ងន់ថា ការពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថាជាជំងឺរាតត្បាត គឺមិនបានផ្លាស់ប្តូរការវាយតម្លៃរបស់ WHO ចំពោះការគំរាមកំហែងដែលបង្កឡើងដោយ SARS-CoV-2 ហើយប្រការនេះមិនថ្វើឲ្យ្យមិនផ្លាស់ប្ដូរអ្វីដែល WHO និងបណ្ដាប្រទេសកំពុងប្រតិបត្តិការឡើយ។ លោកបានស្នើរឲ្យបណ្តាប្រទេសគប្បីចាត់វិធានការកាត់បន្ថយ និងបង្ការជំងឺរាតត្បាតនេះផងដែរ៕