អង្គការ WHO ព្រមាននូវល្បឿននៃការរិករាលដាលវីរុសបម្លែងថ្មី Delta

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១ ខែកក្កដាបានព្រមានថា វីរុស SARS-CoV-2 បម្លែងថ្មី Delta កំពុងធ្វើឲ្យការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅទ្វីបអាហ្វ្រិក ក្នុងល្បឿនកំណត់ត្រា។ 

យោងតាមអង្គការ WHO ចំនួនករណីឆ្លងជំងឺនៅទ្វីបអាហ្វ្រិកបានកើនឡើងយ៉ាងគំហុក  ក្នុងរយៈពេល ៦សប្តាហ៍ជាបន្តបន្ទាប់។ លោកស្រី Matshidiso Moeti នាយកអង្គការ WHO ប្រចាំនៅទ្វីបអាហ្វ្រិកបានចាត់ទុកថា ល្បឿននិងទំហំនៃរលកជំងឺទី៣ គឺមិនធ្លាប់មានតាំងពីមុនមក ។ តម្រូវការអុកស៊ីសែននៅទ្វីបអាហ្រ្វិកនាបច្ចុប្បន្ននេះ ខ្ពស់ជាង ៥០% នៃរលកដំបូងនៃការរីករាលដាលកាលពីឆ្នាំមុន។

លោកស្រី Moeti  បានវាយតម្លៃថា ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃវីរុសបម្លែងថ្មីនេះ កំពុងបង្កគ្រោះអាសន្ននៃជំងឺនេះនៅក្នុងទ្វីបអាហ្រ្វិក ឈានទៅដល់កម្រិតថ្មី។ យោងតាមអង្គការ WHO បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក កំពុងធ្លាក់ចូលកង្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងូរ។ បច្ចុប្បន្ននេះ មានតែប្រជាជន ១៥ លាននាក់ស្មើរនឹង ១,២% នៃប្រជាជននៅទ្វីបអាហ្រ្វិកប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ