អង្គការ WTO បើកកិច្ចប្រជុំ​ថ្នាក់រដ្ឋ​មន្ត្រី​លើក​ទី​១២

(VOVWORLD) - នាថ្ងៃទី១២ ខែមិថុនា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២ (MC12) នៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) បានចាប់ផ្តើមជាផ្លូវការនៅទីស្នាក់ការរបស់ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អង្គការ WTO បើកកិច្ចប្រជុំ​ថ្នាក់រដ្ឋ​មន្ត្រី​លើក​ទី​១២  - ảnh 1អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala fjlEg ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំអស់រយៈពេលបួនថ្ងៃនេះ សមាជិក WTO បានពិភាក្សាអំពីបញ្ហាមួយចំនួន ដូចជាការលើកលែង TRIPS (ទិដ្ឋភាពដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា) សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការឆ្លើយតបទៅនឹងជំងឺរាតត្បាត ការឧបត្ថម្ភធនលើវិស័យជលផល កសិកម្ម សន្តិសុខនិងស្បៀងអាហារ ក៏ដូចជាកំណែទម្រង់សម្រាប់ WTO និងអាទិភាពរបស់អង្គការនេះនាពេលអនាគតផងដែរ។

អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាជំងឺរាតត្បាត កង្វះខាត់ស្បៀងអាហារ ការប្រែប្រួលអាកាសធាតុ និងជម្លោះក្នុងតំបន់។ ដូច្នេះ ភាគីទាំងអស់ត្រូវសម្របសម្រួលជាមួយគ្នា ដើម្បីជំនះរាល់ការលំបាកសាកល្បង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ