អង្គការណាតូ (Nato) និងបណ្តាប្រទេសអឺរ៉ុបថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានកយោធាអាមេរិកនៅអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី ៨ ខែមករា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានចេញសេចក្តីប្រកាសថ្កោលទោសចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅព្រឹកថ្ងៃដដែល ទៅលើមូលដ្ឋានយោធាជាមួយដែលមានទាហានអាមេរិកឈរជើងនៅប្រទេសអ៊ីរ៉ាក់។
អង្គការណាតូ (Nato) និងបណ្តាប្រទេសអឺរ៉ុបថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានកយោធាអាមេរិកនៅអ៊ីរ៉ាក់ - ảnh 1 អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg  (រូបថត៖ THX/TTXVN)

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន លោក Jens Stoltenberg បានអំពាវនាវឱ្យអ៊ីរ៉ង់គួរតែអត់ធ្មត់ ព្រមទាំងអះអាងថាគ្មានទាហាអង្គការ NATO ណាមួយនៅអ៊ីរ៉ាក់ត្រូវបានរងរបួសនៅក្នុងការវាយប្រហារដូចពោលខាងនេះឡើយ។ នាថ្ងៃដដែលនោះនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ សំដៅសងសឹកនឹងការដែលអាមេរិកវាយប្រហារតាមជើងអាកាសទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុង Baghdad កាលពីថ្ងៃទី ៣ ខែមកកន្លងមក ដែលបណ្តាលឲ្យឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ត្រូវបានស្លាប់ផងដែរ។

ទន្ទឹមនឹងនេះ នាថ្ងៃដដែល រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធា Al-Asad និង Arbil នៅអ៊ីរ៉ាក់ ដោយអំពាវនាវឱ្យទីក្រុងតេហេរ៉ង់គួរតែបញ្ចប់ជម្លោះទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ