អង្គការណាតូខិតខំប្រឹងប្រែងដោះស្រាយជំលោះជាមួយទួរគីដែលពាក់ព័ន្ធ នឹងផែនការការពារបណ្តាប្រទេសបាល់ទិក (Baltic)

(VOVWORLD) -  នាថ្ងៃទី៣ ខែធ្នូ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ( NATO) លោក Jens Stoltenberg បានឲ្យដឹងថាលោកកំពុងខិតខំប្រឹងប្រែងដោះស្រាយជម្លោះជាមួយប្រទេសទួរគីដែលពាក់ព័ន្ធនឹងផែនការរបស់ណាតូដើម្បីការពារបណ្តាប្រទេសបាល់ទិក។
អង្គការណាតូខិតខំប្រឹងប្រែងដោះស្រាយជំលោះជាមួយទួរគីដែលពាក់ព័ន្ធ នឹងផែនការការពារបណ្តាប្រទេសបាល់ទិក (Baltic) - ảnh 1 អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ( NATO) លោក Jens Stoltenber (AFP/TXXVN)

នៅពេលសួរថាតើបញ្ហានេះអាចត្រូវបានដោះស្រាយមុនពេលចុងបញ្ចប់នៃកិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសដែរឬអត់ លោក Stoltenberg បានបញ្ជាក់ថាលោកនឹងមិនសន្យាទេ ប៉ុន្តែអ្វីៗដែលលោកអាចនិយាយបានថាគឺគេកំពុងស្វែងរកដំណោះស្រាយបញ្ហានេះ។ ប៉ុន្តែមិនមានន័យថាអង្គការណាតូគ្មានផែនការការពារបណ្តាប្រទេសបាល់ទិកនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ