អង្គការណាតូពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអង្គការសហប្រជាជាតិ

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអង្គការសហប្រជាជាតិ តាមរយៈកញ្ចប់ជួយឧបត្ថម្ភកសាងសមត្ថភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព នៃអង្គការពហុភាគីធំបំផុតនៅលើពិភព លោកនេះ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការណាតូ ដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមេសាបានលើកឡើងថា ប្លុកយោធានេះនឹងជួយឧបត្ថម្ភអ្នកជំនាញរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតនីតិវិធីសម្រាប់វាយតម្លៃសមត្ថភាពយោធា វេជ្ជសាស្ត្រយោធា ដំណើរការនៃការដោះស្រាយឧបករណ៍ផ្ទុះ បញ្ជូនសញ្ញានិងព័ត៌មានទំនាក់ទំនងជាដើម។ គោលបំណងរួមនៃកម្មវិធីសហប្រតិបត្តិការគឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការនិងធានាសុវត្ថិភាពនិងសន្តិសុខសម្រាប់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមប្រតិបត្តិការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការរក្សាសន្តិភាព។ លើសពីនេះទៅទៀត អង្គការណាតូនឹងជួយអង្គការសហប្រជាជាតិក្នុងការបណ្តុះបណ្តាលភ្នាក់ងាររក្សាសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ