អង្គការណាតូសារភាពការបែកបាក់ផ្ទៃក្នុង ជុំវិញការដាក់​បញ្ចូល​អ៊ុយក្រែន

(VOVWORLD) - លោក Stoltenberg សង្ឃឹមថា នៅក្នុងកិច្ចប្រជុំបន្ទាប់នៅរដ្ឋធានី Vilnius (Litva) ថ្នាក់ដឹកនាំ ណាតូនឹងឯកភាពគ្នាលើកម្មវិធីមួយ អូសបន្លាយជាច្រើនឆ្នាំដើម្បីជួយកងទ័ពអ៊ុយក្រែនផ្លាស់ប្តូរទៅប្រើអាវុធរបស់លោកខាងលិច។
អង្គការណាតូសារភាពការបែកបាក់ផ្ទៃក្នុង ជុំវិញការដាក់​បញ្ចូល​អ៊ុយក្រែន - ảnh 1អគ្គលេខាធិការណាតូលោក Jens Stoltenberg នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣។ រូបថតឯកសារ៖ AFP/VNA

ថ្លែងនៅក្នុងសន្និសីទនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) កាលពីម្សិលមិញ (២៤ ឧសភា) អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សមាជិកនៃសម្ព័ន្ធភាពយោធានេះមានការបែកបាក់គ្នា ទាក់ទងនឹងខ្លឹមសារនៃកិច្ចប្រជុំកំពូលនាខែកក្កដាស្តីពីការជំរុញរបស់អ៊ុយក្រែនដើម្បីចូលជាសមាជិកណាតូ។ លោក Stoltenberg សង្ឃឹមថា នៅក្នុងកិច្ចប្រជុំបន្ទាប់នៅរដ្ឋធានី Vilnius (Litva) ថ្នាក់ដឹកនាំ ណាតូនឹងឯកភាពគ្នាលើកម្មវិធីមួយ អូសបន្លាយជាច្រើនឆ្នាំដើម្បីជួយកងទ័ពអ៊ុយក្រែនផ្លាស់ប្តូរទៅប្រើអាវុធរបស់លោកខាងលិច។

ក្នុងពេលជាមួយគ្នានោះ អ៊ុយក្រែន ដែលកំពុងត្រូវបានគាំទ្រដោយប្រទេសជាសមាជិកណាតូ នៅអឺរ៉ុបខាងកើត គ្រោងនឹងនាំចេញ "សារច្បាស់លាស់" នៅក្នុងកិច្ចប្រជុំកំពូលណាតូ នាពេលខាងមុខនេះ ហើយថាទីក្រុង Kiev នឹងចូលរួមសម្ព័ន្ធភាពយោធានេះបន្ទាប់ពីជម្លោះជាមួយរុស្ស៊ីបានបញ្ចប់។ អ៊ុយក្រែនបានទទួលស្គាល់ថា នឹងមិនចូលរួមអង្គការណាតូ ខណៈដែលជម្លោះកំពុងតែកើតមានឡើងនៅក្នុងប្រទេសនេះ ប៉ុន្តែក៏មានបំណងចង់ឲ្យសម្ព័ន្ធភាពយោធាធ្វើសកម្មភាពលើសពីការប្តេជ្ញាកាលពីឆ្នាំ ២០០៨ ថា នឹងដាក់បញ្ចូល ទីក្រងុ Kiev នៅថ្ងៃណាមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ