អង្គការទស្សនវិស័យពិភពលោកជួយឧបត្ថម្ភប្រាក់ជាង១,៨លានដុល្លាអាមេរិកសម្រាប់កែលំអជីវភាពរស់នៅឲ្យអ្នកក្រីក្រ

(VOVworld)-គណៈកម្មាធិការខេត្ត Quang Tri ទើបនឹងអនុម័តលើកម្មវិធីជួយឧបត្ថម្ភ
អភិវឌ្ឍន៍ខេត្ត Quang Tri ឧបត្ថម្ភដោយអង្គការទស្សនវិស័យពិភពលោក (WVI) ប្រ
ចាំនៅវៀតណាមក្នុងតម្លៃសរុបជាង១លាន៨សែនដុល្លាអាមេរិក ស្មើនឹង៤១ពាន់
លានដុង។ កម្មវិធីនេះនឹងបានអនុវត្តក្នុងរយៈពេល២ឆ្នាំនៅស្រុក Dakrong ស្រុក
 Hai Lang ស្រុក Trieu Phong និងស្រុក Vinh Linh។ គោលដៅនៃកម្មវិធីនេះគឺរួមចំណែក
 កែលំអរជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកក្រីក្រ ជាពិសេសគឺនារីនិងកុមារនៅនៅ
ស្រុកទាំង៤ពោលខាងលើ។ លោក Nguyen Duc Quang នាយករងមន្ទីកិច្ចការ
បរទេសខេត្ត Quang Tri បានឲ្យដឹងថា៖

        “បច្ចុប្បន្ន អង្គការទស្សនវិស័យពិភពលោកបានសម្រេចថា នឹងប្រមូលផ្តុំជួយ
 ឧបត្ថម្ភសហគមន៍ជនជាតិភាគតិច Pa Ko និង Van Kieu។ គោលដៅស្នូលគឺលើក
 កំពស់ជីវភាពរស់នៅឲ្យជនជាតិភាគតិច ជាពិសេសគឺជនក្រីក្រ។ ជំនួយឧបត្ថម្ភរបស់
 អង្គការនេះជាជំនួយឥតសំណង់ ហើយប្រជាជនដែលចូលរួមក្នុងគម្រោងការនេះគឺ
 សុទ្ធតែជាជនក្រីក្រ”ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ