|
សមាជិកសមាជិកាសភាខេត្ត Bac Giang នៃជំនាន់មុនៗថតរូបអនុស្សាវរីយ៍ |
(VOVworld) - នាថ្ងៃទី៣១ ធ្នូ គណៈប្រតិភូសមាជិកសមាជិកាសភាខេត្ត Bac Giang
បានរៀបចំការជួបមុខជាមួយ សមាជិកសមាជិកាសភាគ្រប់ជំនាន់ក្នុងឱកាសរំលឹក
ខួបអនុស្សាវរីយ៍លើកទី៧០ទិវាបោះឆ្នោតសកលដំបូង (ថ្ងៃទី៦ មករា)។ថ្លែងមតិនៅ
ទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Nguyen
Thien Nhan បានចាត់ទុកថា ការរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០ទិវាបោះឆ្នោត
សកលជាឱកាសដើម្បីរំលឹកឡើងនូវវិញអំពី កំណាត់ផ្លូវប្រវត្តិសាស្ត្រមួយដ៏ភ្លឺស្វាង
គួរឲ្យមោទនៈរបស់ប្រជាជាតិ និងយល់ច្បាស់ថែមទៀតអំពី សមិទ្ធិក្នុងសកម្មភាព
របស់រដ្ឋសភា ព្រមទាំងដាក់ចេញការងារត្រូវ ធ្វើនាពេល ខាងមុខផងដែរ។
នាថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសមាជិកាសភាខេត្ត Ha Giang ភាគខាង
ជើងវៀតណាមក្នុងឱកាសគណៈប្រតិភូមកបំពេញការងារនៅទីក្រុងហាណូយ៕