អង្គការពិគ្រោះយោបល់ PUM នៃប្រទេសហូឡង់ចាត់ទុកវៀតណាមជាអាទិភាពចម្បងក្នុងឆ្នាំ ២០១៧-២០១៨
(VOVWORLD) -នាថ្ងៃទី៥តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa បានជួបសន្ទនាជាមួយអ្នកសម្របសម្រួលជាតិនៃអង្គការពិគ្រោះយោបល់(PUM) របស់ហូឡង់ទទួលបន្ទុកវៀតណាមលោក Sven Dekker និងលោកស្រី Kim Nagtegaal ដើម្បីពិភាក្សាអំពីគម្រោង កិច្ចសហប្រតិបត្តិការរវាង PUM និងវៀត ណាម។
អង្គការពិគ្រោះយោបល់ PUM នៃប្រទេសហូឡង់ចាត់ទុកវៀតណាមជាអាទិភាពចម្បងក្នុងឆ្នាំ ២០១៧-២០១៨ |
នាថ្ងៃទី៥តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa បានជួបសន្ទនាជាមួយអ្នកសម្របសម្រួលជាតិនៃអង្គការពិគ្រោះយោបល់(PUM) របស់ហូឡង់ទទួលបន្ទុកវៀតណាមលោក Sven Dekker និងលោកស្រី Kim Nagtegaal ដើម្បីពិភាក្សាអំពីគម្រោង កិច្ចសហប្រតិបត្តិការរវាង PUM និងវៀត ណាម។ នៅទីនេះលោក Sven Dekker បានឱ្យដឹងថា៖ PUM មានតំណាងចំនួន ១៥០នាក់នៅក្នុងប្រទេសចំនួន ៣0 ។ ជាមួយនឹងរយៈពេលជិត៣0 ឆ្នាំធ្វើសកម្មភាពនៅប្រទេសវៀតណាម PUM គាំទ្រគម្រោងការណ៍ជាច្រើននៅវៀតណាម ជាពិសេសគឺបណ្ដាសហគ្រាសឯកជនខ្នាតតូចនិងមធ្យម បណ្ដាសមាគម មហាវិទ្យាល័យនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរពេទ្យ ...ជាដើម។ ជាមួយនឹងសមត្ថភាពខ្ពស់ PUM នឹងបញ្ជូនអ្នកជំនាញការជាច្រើនមកពី PUM មកវៀតណាមដើម្បីជួយជ្រោមជ្រែងនិងចែករំលែកបទពិសោធន៍ ជំនាញសម្រាប់គម្រោងការណ៍ថ្មីៗនៅវៀតណាមដើម្បីធានាអោយការអភិវឌ្ឍប្រកបដោយនិរន្តភាព។ឯកអគ្គរដ្ឋទូតប្រទេសវៀតណាមប្រចាំនៅប្រទេសហូឡង់លោកស្រី Ngo Thi Hoa បានអះអាងថា៖នាពេលខាងមុខនេះ ស្ថានទូតនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយ PUM ដើម្បីមានបន្ថែមគំរោងការណ៍របស់វៀតណាម ទទួលបានកិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញការហាឡង់ នៃ PUM៕