អង្គការពាណិជ្ជកម្មពិភពលោក (WTO) កំពុងដោះស្រាយជម្លោះពាណិជ្ជកម្មច្រើនបំផុតក្នុងរយៈពេល ១៦ ឆ្នាំកន្លងទៅ

(VOVWORLD) - អង្គការពាណិជ្ជកម្មពិភពលោក (WTO) កំពុងដោះស្រាយជម្លោះចំនួន ៣៥ ដែលជាជម្លោះពាណិជ្ជកម្មច្រើនបំផុតក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។
អង្គការពាណិជ្ជកម្មពិភពលោក (WTO) កំពុងដោះស្រាយជម្លោះពាណិជ្ជកម្មច្រើនបំផុតក្នុងរយៈពេល ១៦ ឆ្នាំកន្លងទៅ - ảnh 1 ទីស្នាក់ការរបស់អង្គការ WTO

នេះគឺជាសេចក្តីថ្លែងប្រកាសរបស់អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Roberto Azevedo នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅឯសន្និសីទមួយរបស់ក្រុមហ៊ុនកសិកម្មប្រចាំនៅប្រទេស Sao Paulo និងប្រេស៊ីល។ លោក Azevedo ក៏បានអំពាវនាវឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំធុរកិច្ចដើម្បីទប់ទល់ទៅនឹងនិន្នាការនេះផងដែរ។ សេចក្ដីប្រកាសនេះត្រូវបានអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកលើកឡើងក្នុងបរិបទដែលប្រទេសជាច្រើនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការនេះទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះផងដែរនាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹងកូរ៉េខាងត្បូងពីបទជួយឧបត្ថម្តតម្លៃខុសច្បាប់ដល់ក្រុមហ៊ុនផលិតនាវាក្នុងស្រុក។ ក្នុងនោះសហភាពអឺរ៉ុប ប្រទេសចិន ន័រវេស រុស្ស៊ី ទួរគី ក៏បានស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោកដោះស្រាយឲ្យបានសមស្របចំពោះការដែលអាមេរិកយកពន្ធថ្មីលើការនាំចូលទំនិញដោយធ្វើអើពើរទីក្រុងវ៉ាស៊ីនតោនប្រកាសទង្វើនេះគឺសំដៅការពារសន្តិសុខជាតិនិងលើសពីដែនសមត្ថកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ