អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញសាលក្រមថាចិនជួយឧបត្ថម្ភតម្លៃសំរាប់កសិផល

(VOVWORLD) - អាមេរិកដណ្តើមបានឧត្តមភាពជាងប្រទេស ចិននៅក្នុងក្តីបណ្តើងតវ៉ានៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែលអង្គការនេះបានចេញសាលក្រមសម្រេចថាប្រទេសចិនបានជួយឧបត្ថម្ភប្រាក់ដល់កសិផលមួយចំនួន។
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញសាលក្រមថាចិនជួយឧបត្ថម្ភតម្លៃសំរាប់កសិផល - ảnh 1 អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញសាលក្រមថាចិនជួយឧបត្ថម្ភតម្លៃសំរាប់កសិផល

សាលក្រមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ របស់គណៈកម្មការដោះស្រាយវិវាទ អង្គការ WTO បានយល់ព្រមតាមពាក្យបណ្តឹងតវ៉ារបស់អាមេរិកថា ចិនបានជួយឧបត្ថម្ភច្រើនហួសកំណត់ដល់កសិករនៃប្រទេសនេះចំពោះកសិផល រួមមាន ស្រូវសាលី អង្ករ Indica និងអង្ករ Japonica ក្នុងចន្លោះឆ្នាំ ២០១២-២០១៥។ យោងតាមតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឱ្យដឹងថា ការ   ជួយឧបត្ថម្ភតម្លៃខ្ពស់ពេករបស់ប្រទេសចិន បានដាក់កំហិតនូវឱកាសសម្រាប់កសិករអាមេរិកអាចនាំចេញមុខទំនិញដែលស្រដៀងគ្នាទៅប្រទេសចិនផងដែរ។ លោកបានស្នើឱ្យទីក្រុងប៉េកាំង គោរពតាមកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានប្រឆាំងជំទាស់នឹងសាលក្រមពោលខាងលើនេះ ព្រមទាំងអះអាងថារដ្ឋាភិបាលនៃប្រទេសនេះបានជួយឧបត្ថម្ភតម្លៃដល់កសិកម្ម ដោយប្រកានខ្ជាប់តាមគោលការណ៍យ៉ាងពេញលេញរបស់អង្គការពាណិជ្ជកម្មពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ