អង្គការពាណិជ្ជកម្មពិភពលោក(WTO) បានបែងចែកអាសនៈពាក់កណ្តាលសម្រាប់អគ្គនាយករងដល់ស្ត្រីភេទ
(VOVWORLD) - ក្នុងនោះលោកស្រី Ellard ធ្លាប់ជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅរដ្ឋសភារបស់សហរដ្ឋអាមេរិក។ ហើយលោកស្រី Gonzalez ធ្លាប់កាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៃធនាគារពិភពលោក (WB) ទទួលបន្ទុកកសិកម្មនិងទំនិញនៅ WTO ។
លោកស្រី Ngozi Okonjo-Iweala នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបថត៖ THX / TTXVN) |
អគ្គនាយកនៃអង្គការពាណិជ្ជ កម្មពិភពលោក(WTO) លោកស្រី Ngozi Okonjo-Iweala នៅថ្ងៃទី៤ ឧសភាបានតែងតាំងលោកស្រី Angela Ellard (ជន ជាតិអាមេរិក) និងលោកស្រី Anabel Gonzalez (ជនជាតិកូស្តារីកា) ឲ្យកាន់មុខតំណែងជាថ្នាក់ដឹកនាំរងរបស់ WTO។ អគ្គនាយករងចំនូនពីររូបទៀតគឺលោក Jean-Marie Paugam (ជនជាតិបារាំង) និងលោក Zhang Xiangchen (ជនជាតិចិន)។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលអាសនៈពាក់កណ្តាលកម្រិតអគ្គនាយករងត្រូវបានទុកបម្រុងសម្រាប់ស្ត្រីភេទ។ ក្នុងនោះលោកស្រី Ellard ធ្លាប់ជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅរដ្ឋសភារបស់សហរដ្ឋអាមេរិក។ ហើយលោកស្រី Gonzalez ធ្លាប់កាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៃធនាគារពិភពលោក (WB) ទទួលបន្ទុកកសិកម្មនិងទំនិញនៅ WTO ។
ដោយមានសេចក្តីសម្រេចតែងតាំងនេះ លោកស្រី Okonjo-Iweala បានអនុវត្តន៍ការប្តេជ្ញាចិត្តក្នុងការពង្រឹងអង្គការជាមួយមេដឹកនាំដែលមានសមត្ថភាព និងធានាបាននូវសមភាព យេនឌ័រនៅមុខតំណែងជាន់ខ្ពស់។ សេចក្តីសម្រេចចិត្តថ្មីនេះ ក៏ធានាផងដែរនូវគោលការណ៍សមភាពមុននេះ រួមមាន ១ អាសនៈសម្រាប់ប្រទេសចិន ១ អាសនៈសម្រាប់សហរដ្ឋអាមេរិក ១ អាសនៈសម្រាប់សហភាពអឺរ៉ុប (EU) និង ១ អាសនៈទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ផ្សេង។ អគ្គនាយករងនីមួយៗនឹងគ្រប់គ្រងវិស័យចំនួន ៤ ឬ ៥ របស់អង្គការពាណិជ្ជកម្មពិភពលោក ដូចជាបញ្ហានីតិកម្ម ការចូលទីផ្សារ ការអភិវឌ្ឍកសិកម្មនិងទំនិញ និងកម្មសិទ្ធិបញ្ញា៕