អង្គការពលកម្មអន្តរជាតិនិងសហភាពសហករណ៍វៀតណាមចុះហត្ថលេខាលើអនុស្សារណៈ

(VOVworld)-កសាងក្របខ័ណ្ឌយន្តការចាំបាច់សម្រាប់ការអភិវឌ្ឍន៍សហករណ៍ វៀតណាមប្រកបដោយនិរន្តភាពនិងបង្កើនសមិទ្ធិភាពសម្រាប់សហករណ៍ទូ
ទាំងប្រទេស ជាខ្លឹមសារស្នូលនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណយោគ យល់គ្នារវាងសហភាពសហករណ៍វៀតណាមជាមួយអង្គការពលកម្មអន្តរជាតិ និងសហព័ន្ធសហករណ៍ Raifeisen របស់អាល្លឺម៉ង់ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៧ឧសភានៅទីក្រុងហាណូយ។

អង្គការពលកម្មអន្តរជាតិនិងសហភាពសហករណ៍វៀតណាមចុះហត្ថលេខាលើអនុស្សារណៈ - ảnh 1
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

        ថ្លែងមតិក្នុងពិធីនេះ លោក Chang Hee Lee នាយកអង្គការពលកម្ម​អន្តរ
ជាតិបានអះអាងថា ការចុះហត្ថលេខាលើអនុស្សារណសហប្រតិបត្តិការពហុ
ភាគី ជាការបោះជំហានដំបូងដ៏សែនសំខាន់ក្នុងការខិតខំប្រឹងប្រែងរបស់ដៃគូ
យុទ្ធ សាស្ត្រនានាដើម្បីគោលដៅរួមគឺបង្កើតការងារធ្វើ បង្កើនចំណូលនិងកាត់
បន្ថយ ភាពក្រីក្រ ជាពិសេសនៅតំបន់ឆ្ងាយដាចស្រយាល់របស់វៀតណាម៖

“នាប៉ុន្មានឆ្នាំកមន្លងទៅនេះ យើងបានឃើញផ្ទាល់នូវការអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លារបស់ វៀតណាមលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ដែលបង្កើតការងារ
ធ្វើសម្រាប់ ប្រជាជន។ ដោយហេតុនេះ កិច្ចសហប្រតិបត្តិការនេះមានសារៈ
សំខាន់ក្នុងការ បង្កើតការងារធ្វើនិងកាត់បន្ថយភាពក្រីក្រផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ