អង្គការមនុស្សធម៌អ.ស.បព្រួយបារម្ភអំពីការដែលអាមេរិកកាត់បន្ថយជំនួយឧបត្ថម្ភ

អង្គការមនុស្សធម៌អ.ស.បព្រួយបារម្ភអំពីការដែលអាមេរិកកាត់បន្ថយជំនួយឧបត្ថម្ភ - ảnh 1
ជនភៀសខ្លួនស៊ូដង់ខាងត្បូង (រូបថត៖AFP/TTXVN)

(VOVworld) - ថ្លែងមតិនាពេលថ្មីៗនេះ អ្នកនាំពាក្យកម្មវិធីស្បឿងអាហារពិភព
លោក (WFP) នៅទ្វីបអាហ្វ្រិកខាងកើតលោកស្រី Challiss McDonough បានឲ្យដឹងថា
នៅពេលរដ្ឋាភិបាលអាមេរិកមានបំណងកាត់បន្ថយភាគច្រើននៃប្រភពជំនួយឧបត្ថម្ភ
បរទេសក្នុងនោះទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។តាមលោកស្រី
McDonough ថា វិបត្តិមនុស្សធម៌នៅទ្វីបនេះនឹងកាន់តែធ្ងន់ធ្ងរថែមទៀតដោយសារ
មនុស្សប្រមាណ២០លាននាក់កំពុងប្រឈមមុខនឹងគ្រោះទុរិ្ភក្សនិងខ្វះខាតស្បៀង
អាហារនៅប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង នីហ្សេរីយ៉ានិងយេម៉ែន។
មុននោះ ប្រធាននិងជានាយិការប្រតិបត្តិស្ថាប័នជួយសង្គ្រោះ “Save the
Children” លោកស្រី Carolyn Miles ក៏បានចាត់ទុកថា ការកាត់បន្ថយជំនួយឧបត្ថម្ភ
បរទេស របស់អាមេរិកនឹងជាគ្រោះមហន្តរាយចំពោះគ្រួសាររាប់លានគ្រួនៅ
ប្រទេសកំពុងអភិវឌ្ឍន៍នានា ជាពិសេសនៅទ្វីបអាហ្វ្រិក។អាមេរិកនាបច្ចុប្បន្ន
កំពុងជាប្រទេសរួមវិភាគទានធំបំផុតសំរាប់ WFP ដោយទឹក ប្រាក់ចំនួន២ពាន់
លានដុល្លាអាមេរិកនាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ