អង្គការយុវជនត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះការងារចាប់អាជីពសំរាប់យុវជន
|
អង្គការយុវជនត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះការងារចាប់អាជីពសំរាប់យុវជន |
(VOV)_នាព្រឹកថ្ងៃទី២៤ កញ្ញា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្យមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយ
មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនិស្តហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក Nguyen
Thien Nhan បានចាត់ទុកថា៖ដោយតួនាទីរបស់ខ្លួន នាពេលខាងមុខ អង្គការសម្ព័ន្ធ
សមាគមយុវជនត្រូវយកចិត្តទុកដាក់ថែមទៀត ចំពោះការងារចាប់អាជីព សំរាប់យុវជន លើកកំបស់សហគ្រាសវ័យក្មេងឡើងដល់បីពាន់ប្រាំមួយរយលានអង្គភាព។
“ ស្ដីអំពីបញ្ហាចូលរួមការកសាងសហករណ៍តាមរូបសណ្ឋានថ្មី នាបច្ចុប្បន្ន វៀត
ណាមមានសហករណ៍យុវជនចំនួន២០។ ពីឥឡូវនេះដល់ចុងឆ្នាំ ខ្ញុំស្នើអោយសម្ព័ន្ធភាព
សហករណ៍ រួមជាមួយយុវជន សមាគមនារី សមាគមអតីតយុទ្ធជន សមាគមកសិករ
មានជំនួបធ្វើការជាមួយគ្នាស្ដីអំពីការកសាងសហករណ៍តាមរូបសណ្ឋានថ្មី ដើម្បីត្រៀម
រៀបចំអោយកម្មវិធី ពិគ្រោះយោបល់កសាងសហករណ៍នាពេលខាងមុខនេះ។ ក្នុងការ
ចាប់អាជីពរបស់ប្លុកយុវជន គឺរូបសណ្ឋាននេះដើរតួនាទីសំខាន់ណាស់៕”