អង្គការវៀតណាមចំនួនបីស្ថិតក្នុងក្រុមនាំមុខអំពីការច្នៃប្រឌិត ឆ្នាំ ២០២១
(VOVWORLD) - យោងតាមរបាយការណ៍វាយតម្លៃឯករាជ្យរបស់ Clavivate-ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ព័ត៌មាន អំពីកិត្យានុភាពគុណភាពនៃការស្រាវជ្រាវនិងនវានុវត្តន៍ វៀតណាមមានអង្គការចំនួនបីស្ថិតនៅក្នុងក្រុមឈានមុខគេអំពីការច្នៃប្រឌិតឆ្នាំ ២០២១។
ដូច្នោះហើយ នៅក្នុងបញ្ជីអង្គការ និងអាជីវកម្មចំនួន ២៧៦ នៅទូទាំងពិភពលោក ដែលទើបប្រកាសដោយ Clarivate នៅទីក្រុងឡុង (ចក្រភពអង់គ្លេស) នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ មានអង្គការចំនួន ២៧ ដែលត្រូវបានទទួលស្គាល់។ នៅវៀតណាម Viettel គឺជាអង្គការវៀតណាមតែមួយគត់ស្ថិតក្នុងបញ្ជីនេះ។
សូមគូសបញ្ជាក់ថា ការវាយតម្លៃរបស់ Clarivate គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនបួន៖ ចំនួនប៉ាតង់; ចំនួននៃការដកស្រង់; ជោគជ័យនៃប៉ាតង់; កម្រិតសកលភាវូបនីយកម្ម។ នេះគឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់នូវព័ត៌មានលម្អិត និងការវិភាគដែលអាចជឿទុកចិត្តបានលើកិត្យានុភាពគុណភាពនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងការច្នៃប្រឌិត រួមទាំងផលប័ត្រនៃអត្ថបទ ISI ជាមូលដ្ឋាន តាមនោះបង្កើតមូលដ្ឋានសម្រាប់ស្វែងរក ការពារនិងធ្វើពាណិជ្ជកម្មនូវគំនិតថ្មីៗកាន់តែលឿនជាង៕