អង្គការសុខភាពពិភពលោក (WHO) ដាស់តឿនប្រទេសនានាឱ្យផ្តល់អាទិភាពចម្បងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែមីនាទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបស់ចិន បានប្រកាសរបាយការរបស់គណៈកម្មការសុខាភិបាលជាតិចិន ដោយបានឲ្យដឹងថានាថ្ងៃទី ៦ ខែមីនាមជ្ឈដ្ឋានមន្ត្រីសុខាភិបាលប្រទេសនេះបានកត់សម្គាល់អ្នកឆ្លងវីរុស SARS-CoV-2 ថ្មីចំនួន ៩៩ នាក់ និងមានអ្នកស្លាប់ចំនួន ២៨ ទៀតនៅចិនដីគោកផងដែរ។ អ្នកស្លាប់ទាំងអស់នេះសុទ្ធសឹងតែស្ថិតនៅខេត្តហ៊ូប៉ី។
បុគ្គលិកសុខាភិបាលកំពុងធ្វើតេស្តវត្ថុវិភាគរបស់អ្នកជំងឺឆ្លងជំងឺ Covid -19 (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ៦ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានស្នើឱ្យប្រទេសទាំងអស់នៅលើពិភពលោក ត្រូវដាក់គោលដៅបង្ការជំងឺរាតត្បាត Covid-19 គឺជាអាទិភាពចម្បង។ លើសពីនេះទៀត អង្គការសុខភាពពិភពលោក ក៏ស្នើបណ្តាប្រទេសកាត់បន្ថយជម្លោះគ្នា ដោយបែជាផ្តោតការយកចិត្តទុកដាក់លើការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតនេះផងដែរ។
នាថ្ងៃដដែលនោះ ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលោក Tijiani Muhammad-Bande និងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរៀបចំកិច្ចប្រជុំមួយ ជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីស្តាប់របាយការណ៍របស់លេខាធិការដ្ឋានអ. ស. ប ស្តីពីលទ្ធភាពនៃហានិភ័យបង្កឡើងដោយវីរុស SARS-CoV -2 ដែលអាចរីករាលដាលដល់អាគារនៃអង្គការនេះតែម្តង៕