អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីគឺ SARS-CoV-2

(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីដែលបង្កដោយវីរុស Covid-19 គឺជា SARS-CoV-2 ។
អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីគឺ SARS-CoV-2 - ảnh 1 អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មីគឺ SARS-CoV-2 (រូបថត៖ dangcongsan. vn)

ឈ្មោះនេះត្រូវបានជ្រើសរើសពីព្រោះវីរុសថ្មីនេះមានលក្ខណៈស្រដៀងនឹងហ្សែននៃវីរុសកូរ៉ូណា ដែលបង្កឲ្យផ្ទុះជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ SARS នាឆ្នាំ ២០០៣។

ទោះបីជាមានការពាក់ព័ន្ធនឹងគ្នាក៏ដោយ ប៉ុន្តែវីរុសទាំងពីរនេះ គឺខុសប្លែកពីគ្នាតែម្តង។ បកស្រាយអំពីឈ្មោះជាផ្លូវការនៃវីរុសថ្មីនេះ អង្គការសុខភាពពិភពលោកបានឲ្យដឹងថាមេរោគនិងជំងឺបង្កឡើងដោយមេរោគ តែងតែមានឈ្មោះផ្សេងៗពីគ្នា។ ជាធម្មតា មនុស្សគ្រាន់ស្គាល់ឈ្មោះជំងឺមួយតែប៉ុណ្ណោះ ដោយមិនសូវយកចិត្តទុកដាក់ ដល់ឈ្មោះវីរុសដែលបង្កឱ្យមានជំងឺនោះឡើយ។ យោងតាមអង្គការសុខភាពពិភពលោក វីរុសត្រូវបានគេដាក់ឈ្មោះដោយផ្អែកលើរចនាសម្ព័ន្ធហ្សែនរបស់ពួកវា ដើម្បីជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ