អង្គការសុខភាពពិភពលោក (WHO) វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ វៀតណាមក្នុងការបំបែកវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)

(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែកុម្ភៈ លោកបណ្ឌិត  Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមអំពីសមត្ថភាពនិងលទ្ធភាពរបស់វៀតណាមក្នុងការបណ្តុះនិងបំបែកវីរុស nCoV ប្រកប ដោយជោគជ័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើតេស្តិ៍រហ័សនូវករណីឆ្លងនិងសង្ស័យឆ្លងវីរុស  nCoV។
អង្គការសុខភាពពិភពលោក (WHO) វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ វៀតណាមក្នុងការបំបែកវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) - ảnh 1 WHO វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ វៀតណាមក្នុងការបំបែកវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) (រូបថត៖ TTXVN)

 

លោកបណ្ឌិត  Kidong Park  បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វិទ្យាស្ថានអនាម័យនិងសិក្សារោគរាតត្បាតមជ្ឈិមរបស់ វៀតណាម ក្នុងការបណ្តុះនិងបំបែកវីរុសកូរ៉ូណាប្រភេទថ្មី។ទន្ទឹមនឹងនេះ វៀតណាម ក៏មានប្រព័ន្ធបន្ទប់ពិសោធន៍ល្អសម្រាប់ការសិក្សាស្រាវជ្រាវការរាត ត្បាតមេរោគផងដែរ។ ការបណ្តុះនិងចែករំលែកវីរុសនេះមានសារៈសំខាន់ ដែលអនុញ្ញាតឱ្យអ្នកស្រាវជ្រាវរៀបចំត្រួតពិនិត្យនិងធ្វើតេស្តឲ្យបានត្រឹមត្រូវនូវគំរូពិសោធន៍ព្រមទាំងជួយឧបត្ថម្ភក្នុងការបង្កើតកម្មវិធីវាយតម្លៃគុណភាពបន្ទប់ពិសោធន៍នាពេលបច្ចុប្បន្នផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ