អង្គការសុខភាពពិភពលោក “គាំទ្រយ៉ាងមុតមាំ” ចំពោះការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញ
(VOVWORLD) - នៅថ្ងៃទី ៨ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសមួយ ដែលបាន "គាំទ្រយ៉ាងមុតមាំ ចំពោះការទទួលជាបន្ទាន់ យ៉ាងទូលំទូលាយ" នូវវ៉ាក់សាំងបង្ការ កូវីដ-១៩ដូសជំរុញ ក្នុងបរិបទដែលវីរុសបំប្លែងខ្លួន Omicron កំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក។
បុគ្គលិកសុខាភិបាលចាក់ល់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ជូនប្រជាជននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ (រូបថត៖ AFP/TTXVN) |
យោងតាមសេចក្តីប្រកាស WHO បានផ្តល់អនុសាសន៍ឱ្យប្រទេសនានាអនុវត្តការចាក់វ៉ាក់សាំងដូសជំរុញ នៅពេលមានការផ្គត់ផ្គង់សមស្រប និងបន្ទាប់ពីការពារក្រុមជនងាយរងគ្រោះបំផុត។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺរាតត្បាត រួមទាំងការចាក់ដូសជំរុញ មានសារៈសំខាន់ពិសេស សម្រាប់ក្រុមអ្នកដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ។ ការសិក្សាវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញដោយប្រភេទវ៉ាក់សាំងដែលមានអាជ្ញាប័ណ្ណ នឹងជួយស្ដារភាពស៊ាំបានថយចុះ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរផងដែរ។ លើសពីនេះទៀត WHO បានឲ្យដឹងថា ខ្លួននឹងបន្តតាមដានការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron នៅជុំវិញពិភពលោក រួមទាំង ប្រភេទ BA.2 ដែលត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានការឆ្លងឡើងវិញ ចំពោះមនុស្សមួយចំនួនដែលបានឆ្លងវីរុសបំប្លែថខ្លួន Omicron៕