អង្គការសុខភាពពិភពលោកកត់សម្គាល់ថា វៀតណាមបានគ្រប់គ្រង Covid-19 យ៉ាងល្អ
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) បានកត់សម្គាល់ថា វៀត ណាមបានទប់ទល់ជាមួយជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវបណ្តាលដោយសារវីរុសកូរ៉ូណាថ្មី (Covid-19) យ៉ាងល្អណាស់។
រូបថត៖ VTV |
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលវៀតណាម ដែលចេញផ្សាយនាថ្ងៃទី ១៥ ខែកុម្ភៈនោះ WHO បានបញ្ជាក់ថា វៀតណាមបានបង្ហាញ នូវសមត្ថភាពដ៏ល្អសម្រាប់ការដោះស្រាយរាល់បញ្ហាសុខភាពសាធា រណៈជាបន្ទាន់ រួមទាំងការផ្ទុះឡើងនូវជំងឺឆ្លង ដែលទើប លេចឡើង។ លទ្ធផលនេះត្រូវបានសម្រេចបន្ទាប់ច្រើនឆ្នាំដែលខិតខំប្រឹងប្រែងបង្កើនសមត្ថភាព ក្នុងនោះ មានទាំងការត្រួតពិនិត្យនិងវាយតម្លៃហានិភ័យ សមត្ថភាពមន្ទីរពិសោធន៍ ក៏ដូចជាការការពារ និងការគ្រប់គ្រងគ្លីនិក តាមតម្រូវការនៃនិយ័តកម្មសុខភាពអន្តរជាតិ (២០០៥)។ WHO បានចាត់ទុកថា នេះជាសមត្ថភាពជាតិ ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយ តបនិងគ្រប់គ្រងបញ្ហាវេជ្ជសាស្ត្រជាបន្ទាន់។ សមត្ថភាពនេះ ត្រូវបានឆ្លងកាត់ការសាកល្បងនិងត្រូវបានត្រួតពិនិត្យតាមព្រឹត្តិការណ៍ ជាក់ស្តែងនៅប្រទេសវៀតណាមហើយឥឡូវនេះគឺ Covid-19 តែម្តង។
ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពចំពោះការរីករាលដាលនៃ Covid-19 WHO បានផ្តល់អនុសាសន៍ ថា វៀតណាមនៅតែមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនដើម្បីគ្រប់គ្រងជំងឺនេះ។ ពោលគឺ រកឃើញឆាប់ៗ ដាក់អោយនៅដាច់ដោយឡែក ជាពិសេស ពង្រឹងការត្រួតពិនិត្យនិងការចែករំលែកជាមួយ WHO នូវព័ត៌មានប្រកបដោយតម្លាភាពនិងទាន់ពេលវេលា ដូចទៅនឹងតម្រូវការនៃនិយ័តកម្មសុខភាពអន្តរជាតិ (២០០៥) ផងដែរ៕