អង្គការសុខភាព​ពិភពលោក​ដាស់តឿនអឺរ៉ុបរក្សាវិធានការយ៉ាង​ខ្លាំងក្លា​ក្នុងការប្រយុទ្ធប្រឆាំង COVID-19

(VOVWORLD) -  អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជំងឺរាតត្បាតសកលនេះនៅតែឆ្លងរាលដាលយ៉ាងយូរអង្វែង ព្រមទាំងសង្កត់ធ្ងន់ថា អឺរ៉ុបចាំបាច់ត្រូវរក្សារាល់វិធានការយ៉ាងខ្លាំងក្លា ក្នុងការ ប្រយុទ្ធប្រឆាំង COVID-19។

ក្នុងបរិបទដែលប្រទេសអ៊ឺរ៉ុបជាច្រើនកំពុងត្រៀមរៀបចំជាបណ្ដើរៗនូវវិធានការបន្ធូរបន្ថយការដាក់កំហិត ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកល COVID-19 នោះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជំងឺរាតត្បាតសកលនេះនៅតែឆ្លងរាលដាលយ៉ាងយូរអង្វែង ព្រមទាំងសង្កត់ធ្ងន់ថា អឺរ៉ុបចាំបាច់ត្រូវរក្សារាល់វិធានការយ៉ាងខ្លាំងក្លា ក្នុងការ ប្រយុទ្ធប្រឆាំង COVID-19។

ក្នុងសេចក្ដីប្រកាសនាថ្ងៃទី ២៧ ខែមេសាលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានដាស់តឿនដល់បណ្ដាប្រទេសអឺរ៉ុប ត្រូវគោរពដំណើរការរកឃើញ ដាក់ឲ្យនៅដាច់ដោយឡែក ធ្វើតេស្តនិងការព្យាបាលអ្នកជំងឺ COVID-19 ក៏ដូចជាពិនិត្យលើករណី ដែលបានប៉ះពាល់ជាមួយអ្នកដែលសង្ស័យ ឆ្លងជំងឺ និងអ្នកជំងឺឆ្លងវីរុស SARS-CoV-2 ដើម្បីធានាការកាត់បន្ថយករណីឆ្លងថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ