អង្គការសុខភាពពិភពលោក​ដាស់តឿនអឺរ៉ុបសាមគ្គីគ្នា និង​ប្រុងប្រយ័ត្ន​ចំពោះ ជំងឺរាតត្បាតសកល COVID-19

(VOVWORLD) - នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអឺរ៉ុប លោកបណ្ឌិត Hans Kluge បានអំពាវនាវអឺរ៉ុបសាមគ្គីគ្នា និងប្រុងប្រយ័ត្នចំពោះជំងឺរាតត្បាតសកល COVID-19 ។
អង្គការសុខភាពពិភពលោក​ដាស់តឿនអឺរ៉ុបសាមគ្គីគ្នា និង​ប្រុងប្រយ័ត្ន​ចំពោះ ជំងឺរាតត្បាតសកល COVID-19 - ảnh 1 សកម្មភាពលក់ដូរ ក្នុងស្ថានភាពប្រយុទ្ធប្រឆាំង COVID-19

ថ្លែងនាថ្ងៃទី ៨ ខែមេសា ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពី ទីក្រុង Copenhagen (ដាណឺម៉ាក) លោកបានប្រដូចការប្រយុទ្ធប្រឆាំង COVID-19 ដែលកំពុងប្រព្រឹត្តិទៅនៅតំបន់អឺរ៉ុបទៅនឹងការរត់ប្រណាំងផ្លូវចម្ងាយឆ្ងាយដោយសង្កត់ធ្ងន់ថា នាបច្ចប្បន្ននេះ មិនទាន់ជាពេលវេលាបន្ធូរបន្ថយ ការប្រុងប្រយ័ត្នក៏ដូចជាវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺឡើយ

លោកបានអំពាវនាវឱ្យប្រទេសទាំងអស់អនុវត្តវិធីសាស្រ្តអភិក្រមទាំង ៣ ដើម្បីពង្រឹងកម្លាំងក្នុងការប្រយុទ្ធប្រឆាំង COVID-19 ។ នោះគឺ ការពារជួរគ្រូពេទ្យគ្រប់ជាន់ថ្នាក់;  កំណត់ និងលុបបំបាត់ប្រភពឆ្លងជំងឺ ដាក់ឲ្យនៅដាច់ដោយឡែកចំពោះករណីសង្ស័យឆ្លងជំងឺ ; រដ្ឋាភិបាលនៃបណ្ដាប្រទេសចាំបាច់ត្រូវរក្សាមុខងារ និងរចនាសម្ព័ន្ធ បញ្ជាការ និងការត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពព័ត៌មានឱ្យបានទៀងទាត់ និងលើកទឹកចិត្តដល់ប្រជាជនឱ្យគោរពតាមវិធានការបង្ការ ទប់ស្កាត់ជំងឺជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ