អង្គការសុខភាពពិភពលោកបានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Covovax ដោយឥណ្ដាផលិត
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) បានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ ១៩ មានឈ្មោះថា Covovax ដោយឥណ្ឌាផលិត។
ក្នុងការប្រកាសសេចក្តីសម្រេចកាលពីថ្ងៃទី ១៧ ខែធ្នូ ជំនួយអគ្គនាយករបស់ WHO លោក វេជ្ជបណ្ឌិត Mariangela Simao បានបញ្ជាក់ថា វ៉ាក់សាំងដែលមានស្រាប់នាបច្ចុប្បន្ននៅតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីការពារមនុស្សពីហានិភ័យរងផលប៉ះពាល់ធ្ងន់ធ្ងរឬស្លាប់ដោយសារការឆ្លងវីរុសបំប្លែងខ្លួននៃ SARS-CoV-2 ដែលបង្កជាជំងឺកូវីដ ១៩។ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា ការអនុម័តរបស់អង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់វ៉ាក់សាំង Covovax ជាបន្ទាន់ ជួយពង្រីកការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយហេតុនេះអនុញ្ញាតឱ្យប្រជាជនកាន់តែច្រើនទទួលបានវ៉ាក់សាំង ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប។ វិទ្យាស្ថានឈាម ឥណ្ឌាផលិតវ៉ាក់សាំង Covovax តាមអាជ្ញាប័ណ្ណពីក្រុមហ៊ុនឱសថ Novavax ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយចែកចាយ តាមរយៈយន្តការចែករំលែកវ៉ាក់សាំងសកល COVAX។
សូមគូសបញ្ជាក់ថា Covovax គឺជាវ៉ាក់សាំងបង្ការកូវីដ ១៩ ទី ៨ ដែលត្រូវបាន WHO អនុម័តឲ្យការប្រើប្រាស់ជាបន្ទាន់ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech, AstraZeneca, Johnson & Johnson, Moderna, Sinopharm/BBIP, Sinovac និង Bharat Biotech៕