អង្គការសុខភាពពិភពលោកព្រមានពីផលវិបាកនៃការដកការបិទប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 មុនពេលកំណត់
(VOVWORLD) - (WHO) បានព្រមានថារាល់ការសម្រេចលុបចោលការបិទដែលអនុវត្តសំដៅរាំងខ្ទប់ការឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ត្រូវតែអនុវត្តជាបណ្តើរៗ ហើយប្រសិនបើការដាក់កំហិតត្រូវបានលុបចោលយ៉ាងឆាប់ពេកនឹងនាំឱ្យមានរលកនៃការផ្ទុះជម្ងឺនេះឡើងវិញ។
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចលោក Takeshi Kasai ។ (រូបថត៖ AP) |
នាថ្ងៃទី ២១ ខែមេសា អង្គការសុខភាពពិភពលោក (WHO) បានព្រមានថារាល់ការសម្រេចលុបចោលការបិទដែលអនុវត្តសំដៅរាំងខ្ទប់ការឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ត្រូវតែអនុវត្តជាបណ្តើរៗ ហើយប្រសិនបើការដាក់កំហិតត្រូវបានលុបចោលយ៉ាងឆាប់ពេកនឹងនាំឱ្យមានរលកនៃការផ្ទុះជម្ងឺនេះឡើងវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោក Takeshi Kasai បានវាយតម្លៃថា វិធានការបិទកំពុងបញ្ជាក់នូវប្រសិទ្ធិភាពហើយប្រជាជនត្រូវតែត្រៀមខ្លួនជាស្រេចបន្សាំជាមួយនឹងរបៀបរស់នៅថ្មី ដើម្បីឲ្យសង្គមបន្តប្រតិបត្តិការក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងស្ថិតក្រោមការគ្រប់គ្រងផងដែរ៕