អង្គការសុខភាពពិភពលោកព្រួយបារម្ភអំពីវិសាលភាពនិងកម្រិតរីករាលដាលនៃវីរុសអុតស្វា

(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា គេបានកត់ត្រាករណីជំងឺអុតស្វាចំនួនជាង ៦ ពាន់ករណីនៅក្នុងប្រទេសចំនួន ៥៨ ក្នុងការផ្ទុះឡើងលើកនេះ។

អង្គការសុខភាពពិភពលោកព្រួយបារម្ភអំពីវិសាលភាពនិងកម្រិតរីករាលដាលនៃវីរុសអុតស្វា - ảnh 1បុគ្គលិកពេទ្យព្យាបាលឲ្យកុមារដែលមានជំងឺអុតស្វានៅ Zomea Kaka សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ (រូបថត៖ AFP/TTXVN)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងហ្សឺណែវ (ប្រទេស ស្វីស) អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា អង្គការនឹងកោះប្រជុំនៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឬមុននេះ ដើម្បីសម្រេច ថា តើត្រូវការប្រកាសការផ្ទុះជំងឺលើកនេះជាភាពអាសន្នសុខភាពសកលដែរឬអត់។ លោក Ghebreyesus ក៏បានសម្តែងការព្រួយបារម្ភចំពោះវិសាលភាព និងកម្រិតនៃ ការរីករាលដាលនៃវីរុសអុតស្វាលើទូទាំងពិភពលោកផងដែរ។ បច្ចុប្បន្ននេះ ៨០% នៃករណីឆ្លងជំងឺអុតស្វាគឺស្ថិតនៅអឺរ៉ុប។
មុននេះ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៧ ខែមិថុនា គណៈកម្មាធិការបន្ទាន់ របស់អង្គការសុខភាពពិភពលោកទទួលបន្ទុកជំងឺអុតស្វាបានវាយតម្លៃថា ជំងឺអុតស្វា បច្ចុប្បន្នមិនទាន់ជាភាពអាសន្នសុខភាពសកលនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ