អង្គការសុខភាពពិភពលោកយល់ព្រមសិក្សាលើសំណើកែទម្រង់

(VOVWORLD) - កាលពីថ្ងៃទី ៣១ ខែឧសភា អង្គការសុខភាពពិភព លោក (WHO) បានយល់ព្រមនឹងសិក្សាស្រាវជ្រាវលើសំណើកែទម្រង់ដើម្បីបង្កើនប្រសិទ្ធភាពនៃអង្គការពហុភាគីនេះ ជាមួយនឹងការដែលបណ្តាប្រទេសសមាជិកត្រូវដើរតួនាទីយ៉ាងសកម្ម។ 
អង្គការសុខភាពពិភពលោកយល់ព្រមសិក្សាលើសំណើកែទម្រង់ - ảnh 1និមិត្តរូបរបស់អង្គការសុខភាពពិភពលោកនៅទីស្នាក់ការកណ្តាលក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស (រូបថត៖ AFP/TTXVN)

សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧៤ នៃសន្និបាតសុខភាពពិភពលោក (WHA) ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រ ទេសស្វីស។ ដូច្នោះបណ្តាប្រទេសជាសមាជិក WHO បានព្រមព្រៀងលើកកម្ពស់ការកែទម្រង់ដោយផ្អែកលើដំណោះស្រាយដែលបានលើកកម្ពស់ដោយសហភាពអឺរ៉ុប (EU)។ លើសពីនេះ រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេស ជាសមាជិក WHO ចំនួន ១៩៤ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី ២៩ ខែវិច្ឆិកា ដើម្បីសម្រេចលើការចាប់ផ្តើមនៃការចរចាលើសន្ធិសញ្ញាអន្តរជាតិស្តីពីការពន្លឿនការឆ្លើយតបជំងឺត្បាត នាពេលអនាគត។

សូមគូសបញ្ជាក់ថា សម័យប្រជុំ WHA លើកទី ៧៤ បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២៤ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ដោយមានការចូលរួមពីមេដឹកនាំពិភពលោកជាច្រើនរូប រួមមានអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus, ប្រធានាធិបតីបារាំងលោក Emmanuel Macron, រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងតំណាងជាន់ខ្ពស់ដទៃទៀតនៃប្រទេសជាសមាជិកអង្គការសុខភាពពិភពលោកចំនួន  ១៩៤ ប្រទេស។ នៅក្នុងសម័យប្រជុំនេះ មេដឹកនាំបានផ្តោតការយកចិត្តទុកដាក់លើការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង ជំងឺរាត ត្បាតកូវីដ ១៩ និងការអំពាវនាវឱ្យធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាលពិភពលោកទាំងមូល ដើម្បី ជួយទប់ទល់គ្រោះមហន្តរាយនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ