អង្គការសុខភាពពិភពលោកលើកអនុសាសន៍ថា មិនគប្បីបែងចែកថ្នាក់វីរុសបំប្លែងថ្មី Omicron ជាថ្នាក់ស្រាលទេ
(VOVWORLD) - នៅចំពោះមុខការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺ កូវីដ-១៩ នៅតាមប្រទេសជា ច្រើន អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា វីរុសបំប្លែងថ្មី Omicron កំពុងឆក់យកជីវិតមនុស្សជាច្រើនលើទូទាំងសកល លោក ដូច្នេះ មិនគប្បីចាត់ថ្នាក់វីរុសបំប្លែងថ្មីនេះជាថ្នាក់ស្រាលឡើយ។
ប្រជាជនរងចាំយកសំណាកធ្វើតេស្តកូវីដ-១៩នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ (រូបថត៖ Xinhua/TTXVN) |
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ ព្រឹកថ្ងៃទី៧ ខែមករា (ម៉ោង UTC) ចំនួនអ្នកឆ្លងកូវីដ-១៩លើទូទាំងពិភពលោកបាន កើនលើសពី៣០០លាននាក់ ក្នុងនោះអ្នកជម្ងឺចំនួនជាង៥លាន៤៨ម៉ឺននាក់បានស្លាប់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួន២ លាន៣៨ម៉ឺនករណីបន្ថែមទៀតក្នុងនោះអាមេរិកឈរចំណាត់ទី១ដោយមានករណីឆ្លងចំនួនជាង៦៦៣ពាន់ករណី។ ទ្វីបអឺរ៉ុបបន្តជា “ចំណុចក្ដៅ” នៃជម្ងឺរាតត្បាត ដោយស្រូបយកជាង៤១%នៃចំនួន ករណីឆ្លងថ្មីលើទូទាំងពិភពលោកជារៀងរាល់ថ្ងៃ។ ក្នុងនោះ ស្ថានភាពជម្ងឺរាតត្បាតនៅ បារាំង កំពុងមានការវិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរបំផុត។ ចំនួនករណីឆ្លងថ្មីជាមធ្យមក្នុងរយៈ ពេល៧ថ្ងៃកន្លងមក នៅបារាំងនៅតែ លើសពី២០ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលជាកម្រិត ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីជម្ងឺរាតត្បាតផ្ទុះឡើង។
នៅចំពោះមុខការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺកូវីដ-១៩ នៅតាមប្រទេសជា ច្រើន អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា វីរុសបំប្លែងថ្មី Omicron កំពុងឆក់យកជីវិតមនុស្សជាច្រើនលើទូទាំងសកល លោក ដូច្នេះ មិនគប្បីចាត់ថ្នាក់វីរុសបំប្លែងថ្មីនេះជាថ្នាក់ស្រាលឡើយ។ លោក Tedros បានប្រៀបប្រដូចការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron ដូចជា “រលកយក្ស ស៊ូណាមី” ដែលឆាប់រហ័សផងនិងខ្លាំងក្លាផង ហើយអាច “ជាន់ពន្លិច” ប្រព័ន្ធសុខាភិបាលពិភពលោក៕