អង្គការសុខភាពពិភពលោកស៊ើបអង្កេតលើអំបូរថ្មីនៃវីរុស SARS-CoV-2 នៅ អង់គ្លេស
(VOVWORLD) - ក្រសួងកសិកម្មអាមេរិក (USDA) បានបញ្ជាក់ថា សត្វព្រៃដំបូងដែលឆ្លងវីរុស SARS-CoV-2 គឺជាសត្វសំពោចពណ៌ត្នោត។
នៅថ្ងៃទី ១៤ ខែធ្នូនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនបានចាប់ព័ត៌មានដែលថា មានវត្តមានអំបូរថ្មីនៃវីរុស SARS-CoV-2 បណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ កូវីដ-១៩ នៅក្នុងតំបន់ England របស់អង់គ្លេស ប៉ុន្តែគ្មានភ័ស្តុតាងបង្ហាញថា អំបូរថ្មីនេះដំណើរការខុសគ្នាពីវីរុស SARS-CoV-2 ដែលមានស្រាប់នោះទេ។ ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) នាយកទទួលបន្ទុកកម្មវិធីបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Mike Ryan បានលើកច្បាស់ថា យើងត្រូវដឹងថា អំបូរថ្មីនៃវីរុស បានលេចចេញនៅលើមនុស្ស ១០០០ នាក់នៅអង់គ្លេស។ ហើយអាជ្ញាធរកំពុងពិនិត្យមើលផលប៉ះពាល់នៃបញ្ហានេះ។
នៅថ្ងៃដដែល ក្រសួងកសិកម្មអាមេរិក (USDA) បានបញ្ជាក់ថា សត្វព្រៃដំបូងដែលឆ្លងវីរុស SARS-CoV-2 គឺជាសត្វសំពោចពណ៌ត្នោត។ ការរកឃើញនេះ បង្កការព្រួយបារម្ភអំពីការផ្ទុះឡើងជំងឺរាតត្បាតកូវីដ ១៩ ពីពពួកសត្វសំពោច។ បច្ចុប្បន្ននេះ មជ្ឈដ្ឋានសុខាភិបាលពិភពលោកកំពុងធ្វើការស៊ើបអង្កេតអំពីលទ្ធភាពនៃការបញ្ជូនសត្វឆ្លងវីរុស SARS-CoV-2 ទៅមនុស្ស និងបានព្រមានថា មានអំបូរថ្មីនៃវីរុស SARS-CoV-2 ដែលអាចចម្លងទៅមនុស្ស៕