អង្គការ​សម្ព័ន្ធឥស្លាម​ពិភព​លោក​ ​(MWL) ថ្កោលទោស ការវាយប្រហារនៅ Pittsburgh

(VOVWORLD) -នាថ្ងៃទី ២៨ ខែតុលា អង្គការសម្ព័ន្ធឥស្លាមពិភពលោក (MWL)  បាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ការវាយប្រហារលើ ព្រះវិហារអម្បូរជនជាតិជ្វីពនៅក្រុង Pittsburg រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដែលធ្វើឲ្យមនុស្សចំនួន ១១ នាក់ត្រូវស្លាប់។ 
អង្គការ​សម្ព័ន្ធឥស្លាម​ពិភព​លោក​ ​(MWL)  ថ្កោលទោស ការវាយប្រហារនៅ Pittsburgh - ảnh 1ប៉ូលីសស៊ើបអង្កេតនៅវិហារTree of Life រដ្ឋ Pittsburghអាមេរិក (AFP/TTXVN) 

អគ្គលេខាធិការ MWL លោក Mohammed bin Abdul Karim Al Issa បានអះអាងថា អង្គការសម្ព័ន្ធឥស្លាមពិភពលោកថ្កោលទោសការវាយប្រហារលើជនស៊ីវិល ហើយអំពាវនាវឲ្យអាមេរិករាំងខ្ទប់ការវាយប្រហារលើទីកន្លែងដែលអនុវត្តពិធីសាសនា។

មុននេះ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងអំពើប្រឆាំងជានជាតិ ជ្វីព ក្រោយពីករណីពោលខាងលើនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ